* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អធិការនគរបាលស្រុកស្ទោង ចុះពិនិត្យ និងទប់ស្កាត់នៅកន្លែងសិស្សប្រមូលផ្ដុំលេងហ្គេម និងជក់បារី

28-11-2025 13:09

(កំពង់ធំ)៖ លោក ជឹម រីណា អធិការនគរបាលស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងមន្ត្រីបានចុះពិនិត្យកន្លែងមួយចំនួន នៅក្នុងស្រុក ដែលជាទីកន្លែងសិស្សានុសិស្សប្រមូលផ្ដុំ លេងហ្គេមតាមទូរស័ព្ទដៃ និងមានមួយចំនួនជក់បារី។

ការចុះពិនិត្យលើកនេះ មានគោលបំណងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ យុវជន ដែលកំពុងក្លាយជាក្ដីព្រួយបារម្ភរបស់អាណាព្យាបាលគ្រប់រូប។ ការប្រមូលផ្តុំលេងហ្គេមជាញឹកញាប់ ការចំណាយពេលវេលាច្រើននៅក្រៅសាលារៀន និងការជក់បារី អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិន័យសិក្សា សុខភាព និងអនាគតកុមារទាំងនោះ ព្រមទាំងជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិទាំងមូល។

ក្នុងឱកាសនេះ អធិការនគរបាលស្រុកស្ទោង និងកម្លាំងមន្ត្រី បានផ្តល់អនុសាសន៍ដល់សិស្សានុសិស្ស ឲ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទូរស័ព្ទដៃ និងមិនលេងហ្គេមលើសកម្រិត បញ្ជាក់ឲ្យយកចិត្តទុកដាក់លើការសិក្សា ជាបន្ទុកសំខាន់បំផុតសម្រាប់អនាគត។ លោកក៏បានរំលឹកអំពីគ្រោះថ្នាក់ នៃការជក់បារី និងការរួមបញ្ចូលក្នុងសកម្មភាពមិនសមស្របផ្សេងៗទៀត។

សម្រាប់ម្ចាស់ទីតាំងអាជីវកម្ម និងកន្លែងកម្សាន្តជាទីកន្លែងសិស្សប្រមូលផ្ដុំ លោកអធិការនគរបាល បានអំពាវនាវឲ្យ «គិតអំពីប្រយោជន៍រួម និងទំនួលខុសត្រូវចំពោះសង្គម» ដោយមិនគួរអនុញ្ញាតឲ្យ កុមារ–យុវជន មកស្នាក់សំរាកលេងហ្គេមឆ្លងកំឡុងម៉ោងរៀន ឬប្រើប្រាស់កន្លែងជារបរជក់បារី និងអាកប្បកិរិយាមិនសមស្របផ្សេងៗឡើយ ព្រោះវាអាចបង្កឲ្យមានបញ្ហាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

អធិការនគរបាលស្រុកស្ទោង បន្តប្ដេជ្ញាធ្វើការល្បាតត្រួតពិនិត្យជាប្រចាំ និងសហការជិតស្និទ្ធជាមួយអាណាព្យាបាល សាលារៀន និងសហគមន៍ ដើម្បីការពារ និងលើកកម្ពស់គុណភាពជីវិតកុមារ យុវជន ក្លាយជា កម្លាំងមនុស្សធនធានមានតម្លៃសម្រាប់អនាគតប្រទេសជាតិ៕