* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តកោះកុង រៀបចំព្រឹត្តការណ៍តារាសាគរទេសចរណ៍សមុទ្រកម្ពុជា, ថ្ងៃដំបូងមានការប្រកួតកីឡាម៉ូតូទឹក លើកកម្ពស់សក្តានុពលតំបន់ឆ្នេរកាន់តែទូលំទូលាយ

28-11-2025 13:21

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ៣០២៥ បានសហការជាមួយក្រុមហ៊ុន ខូសថលស៊ីធី ឌីវេឡុបមិនគ្រុប និងក្រសួងទេសចរណ៍ បានរៀបចំការប្រកួតកីឡាម៉ូតូទឹកដ៏អស្ចារ្យនៅឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតខៀវស្រងាត់ ស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។

លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខូសថលស៊ីធី បានឱ្យដឹងថា វិស័យកីឡាម៉ូតូទឹកនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយផ្ដើមចេញពីសកម្មភាពកម្សាន្តលំហែរតាមឆ្នេរ។

លោកថា ពេលនេះកីឡាមួយប្រភេទនេះបានវិវត្តខ្លួនក្លាយជាកីឡាដែលមានស្តង់ដារ រួមបញ្ចូលទាំងភាពសប្បាយរីករាយ និងបច្ចេកទេសកម្រិតខ្ពស់ស្ថិតនៅទីតាំងតារាសាគរ នៃខេត្តកោះកុង វេទិកាដ៏ស័ក្តិសមបំផុតសម្រាប់ការ ប្រកួតកីឡានេះ ដោយសារយើងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងផ្ទៃទឹកសមុទ្រខៀវស្រងាត់ដែលនឹងអំណោយផលដល់កីឡាលើទឹកគ្រប់ប្រភេទ។

លោក ជា តិចហុក បានបន្ថែមថា ការរៀបចំការប្រកួតនៅថ្ងៃនេះ មិនត្រឹមតែធ្វើឡើងដើម្បី ចូលរួមចំណែកលើកស្ទួយវិស័យកីឡាម៉ូតូទឹកកម្ពុជា ឱ្យកាន់តែមានភាពសកម្ម និងរឹងមាំ ដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែង ជាមួយបណ្តាប្រទេសក្នុងតំបន់ ឬក៏អាចឈានប្រកួតជាមួយកីឡាក្នុងលំដាប់ពិភពលោក។ ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធនាការជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ក្នុងខេត្តកោះកុង ជាពិសេសតំបន់តារាសាគរ ដែលសម្បូរទៅដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ ឱ្យកាន់តែល្បីល្បាញផងដែរ។

នាយកផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខូសថលស៊ីធី មានក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតារាសាគរ កាន់តែកំណើនខ្ពស់ផ្នែកវិស័យទេសចរណ៏ និងរួមគ្នាអភិវឌ្ឍន៍ប្រែក្លាយតំបន់នេះឱ្យទៅជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា។

គួរជម្រាបថា ក្រុមហ៊ុន ខូសថលស៊ីធី ឌីវេឡុបមិនគ្រុប បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់តារាសាគរ រួមមាន៖ ផ្លូវគោក ផ្លូវទឹក ប្រព័ន្ធទំនាក់ទំនង អាកាសយានដ្ឋានអន្តរជាតិខ្នាត 4F (តារាសាគរ) សួនកម្សាន្តលំដាប់ពិភពលោក Dareena Park និងគម្រោងកំពង់ផែទឹកជ្រៅ ដែលគម្រោងទាំងនេះកំពុងទាក់ទាញដៃគូវិនិយោគជាតិ និងអន្តរជាតិជាច្រើន។

សមិទ្ធផលខាងលើ មិនត្រឹមតែបម្រើឱ្យវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែក៏បានបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងព្រមទាំងចូលរួមជួយពង្រឹងដល់ សុខសុវត្ថិភាពទេសចរណ៍ប្រចាំតំបន់នេះផងដែរ៕