* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មូលនិធិក្តីស្រមៃកុមារ ចុះចែកសម្ភារៈសិក្សា ដល់កុមារា-កុមារី ចំនួន៥០០នាក់ នៅសមាគមន៍ «រុនតាឯក» ស្រុកបន្ទាយស្រី ខេត្ដសៀមរាប

28-11-2025 17:00

(សៀមរាប)៖ មូលនិធិក្តីស្រមៃកុមារ ដែលដឹកនាំដោយអ្នកគ្រូ អូមេហ្គា មកពីរាជធានីភ្នំពេញ និងលោក អ៊ឹង សុភ័ណ្ឌ អភិបាលក្រុងរុនតាឯក នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះចែកសម្ភារៈសិក្សា ដល់កុមារា-កុមារី នៅសមាគមន៍ រុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលកំពុងខ្វះខាត មានចំនួន៥០០នាក់។

សិស្សានុសិស្សម្នាក់ៗ ទទួលបាន៖ កាតាប១, សៀវភៅ៣ក្បាល, ប៉ិច២ដើម, ខ្មៅដៃ២ដើម, ជ័រលុប១, ដែកខួង១, បន្ទាត់១ និងខិតប័ណ្ណអប់រំ១ក្បាល។

អ្នកគ្រូ អូមេហ្គា ដែលជាប្រធានមូលនិធិ បានថ្លែងថា ការចាប់ផ្ដើមមូលនិធិក្ដីស្រមៃកុមារនេះ ដោយសារអ្នកគ្រូ មានគោលបំណងផ្ដល់នូវក្ដីអាណិតស្រលាញ់ និងលើកទឹកចិត្ដដល់ក្មួយៗ ដែលកំពុងសិក្សារៀនសូត្រ បន្ដជំរុញធ្វើយ៉ាងណាស្ដារនូវធនធានមនុស្ស។

បន្ថែមពីនោះ អ្នកគ្រូ អូមេហ្គា បានបន្ដថា ម្យ៉ាងវិញទៀត ប្រទេសយើងបើមានធនធានមនុស្ស ចំណេះដឹងច្រើន និងគ្មានអំពើហិង្សានៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិឡើយ។

អ្នកគ្រូ អូមេហ្គា បានឲ្យដឹងថា ការលើកទឹកចិត្ដដល់ក្មួយៗ សិស្សានុសិស្សពេលនេះ គឺជាសន្ដានចិត្ដនៃក្ដីស្រលាញ់ ធ្វើយ៉ាងណាឲ្យក្មួយៗ បានសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ដែលជាឃ្លាំងទ្រព្យ ទៅថ្ងៃអនាគត ដែលមិនចេះរីងស្ងួត ដើម្បីលើកកម្ពស់គ្រួសារ និងសង្គមជាតិ។

សូមជម្រាបថា មូលនិធិក្ដីស្រមៃកុមារ គឺជាមូលនិធិមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជំនុំម្កុដជីវីត ដែលមានទីតាំងលេខ៧ ផ្លូវ២៦២R ក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ១៥២/២៤១២១២ ន.ព.ហ ចុះថ្ងៃ១១/៩/២៤៕