* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: ព្រំដែនជារឿងបច្ចេកទេសនិងច្បាប់៖ អ្នកអួតស្នេហាជាតិ មិនអាចយកភាពល្ងង់ខ្លៅមកជំនួសជំនាញបានទេ

28-11-2025 19:34

(ភ្នំពេញ)៖ សម្តីនិយាយបំពុលការពិតលើករណីការវាស់វែងព្រំដែនរបស់បុគ្គល អ៊ុំ សំអាន បានរងនឹងការថ្កោលទោសពីប្រជាពលរដ្ឋខ្មែរក្នុងស្រុក។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយ ក្រោមប្រធានបទ ព្រំដែនជារឿងបច្ចេកទេសនិងច្បាប់៖ អ្នកអួតខ្លួនស្នេហាជាតិ មិនអាចយកភាពល្ងង់មកជំនួសជំនាញបានឡើយ៖

ក្នុងពេលដែលជាតិមួយ កំពុងដំណើរការការដោះស្រាយបញ្ហាព្រំដែនយ៉ាងស្មុគស្មាញជាមួយប្រទេសជិតខាង ការចេញមកចោទប្រកាន់ដោយគ្មានមូលដ្ឋានបច្ចេកទេស ឬការយល់ដឹងពាក់ព័ន្ធនឹងការវាស់វែងព្រំដែន គឺជាទង្វើដែលចង់បំផ្លាញសន្តិភាព និងការឯកភាពជាតិ។ សកម្មភាពបែបនេះ មិនត្រឹមតែធ្វើឱ្យបញ្ហាព្រំដែនកាន់តែច្របូកច្របល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សញ្ញាណជាតិ កិត្យានុភាពរដ្ឋ និងការយល់ឃើញរួមរបស់សង្គមទាំងមូល។ ជាពិសេសទៀតនោះ នៅពេលដែលសកម្មភាពនោះ កំពុងតែប្រើព័ត៌មានបំពុលដោយប្រើប្រាស់ពាក្យ «ស្នេហាជាតិ» ធ្វើជាជញ្ជាំងបិទបាំងផលប្រយោជន៍នយោបាយផ្ទាល់របស់ក្រុមខ្លួន។

សម្តីចោទប្រកាន់គ្មានការយល់ដឹងបច្ចេកទេសព្រំដែន របស់បុគ្គល អ៊ុំ សំអាន មិនមែនជារឿងសាមញ្ញធម្មតា ដែលគាត់ចង់បាន View ច្រើនតាមបណ្តាញសង្គមនោះទេ, វាបានកើតឡើងនៅចំពេលដ៏សំខាន់ ដែលកម្ពុជា និងថៃកំពុងអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពគួឡាឡាំពួរ ក្រោមការត្រួតពិនិត្យរបស់ ASEAN Observer Team (AOT) ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ាន លោក អានវ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

បុគ្គល អ៊ុំ សំអាន ដើម្បីបំពុលព័ត៌មានអំពីបញ្ហាព្រំដែន បានយកផែនទីហ្វូតូកូពី មួយផ្ទាំង ពីបណ្ណាល័យសភាសហរដ្ឋអាមេរិក មកប្រើជាឧបករណ៍បង្កើតរឿង និងបរិយាយតាមអារម្មណ៍ ដោយគ្មានជំនាញផែនទី ឬចំណេះដឹងបច្ចេកទេសណាមួយោឡើយ។ គាត់បានចង្អុលម្តងទីនេះ ម្តងទីនោះ ថាជាទឹកដីខ្មែរ ដោយមិនមានឯកសារមូលដ្ឋានឬសន្ធិសញ្ញាអន្តរជាតិបញ្ជាក់ច្បាស់លាស់ ហើយថែមរំលងទាំងគោលការណ៍បច្ចេកទេសនៃការកំណត់ខណ្ឌសីមាថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលនេះក៏បានប្រើ ឈ្មោះ ឯកឧត្តម អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ធ្វើជាជញ្ជាំងបិទបាំងឧបាយកលរបស់ខ្លួន ប៉ុន្តែភ្លាមៗមកវិញនោះ លោក អ៊ី ឈាន បានបដិសេធ។

សម្តីអះអាងនានារបស់ អ៊ុំ សំអាន ដែលគ្មានយល់ដឹងអំពីបច្ចេកទេសព្រំដែន ត្រូវបានគេចេញផ្សាយ នៅពេលដែលក្រុមបច្ចេកទេសកំពុងធ្វើការវាស់វែងព្រំដែនដ៏ស្មុគស្មាញ និងដំណើរការកំណត់ខណ្ឌសីមាតាមដំណាក់កាល។ ការបំពុលព័ត៌មានរបស់គាត់ ដោយព្យាយាមបង្កការយល់ច្រឡំអំពី «បាត់បង់ទឹកដី» ឬ «កាត់ដីដូរអំណាច» គឺជាចលនាអាក្រក់ ដែលមានបំណងបំផ្លាញ ការយល់ឃើញសាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋវង្វេងចិត្តទៅលើគោលនយោបាយរបស់រដ្ឋ និងបង្កសម្ពាធលើបេសកកម្មត្រួតពិនិត្យសន្តិភាពអាស៊ាន (AOT) ដែលកំពុងអនុវត្តតាមកិច្ចព្រមព្រៀងអន្តរជាតិ។

ក្នុងបរិបទនយោបាយដ៏សំខាន់នេះ សារដ៏ត្រង់ត្រាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនមែនជាការឆ្លើយតបបែបការពារខ្លួននយោបាយឡើយ។ សាររបស់ប្រមុខរាជរដ្ឋាភិបាល គឺជាសារពន្យល់ជាសាធារណៈ ដែលមានគោលបំណង
• បំបាត់ព័ត៌មានបំពុល
• ទប់ស្កាត់ការញុះញង់បង្កចលាចលសង្គម
• និងរក្សា សេចក្តីពិត និងសុវត្ថិភាពជាតិ នៅក្នុងដំណាក់កាលសំខាន់បំផុតនៃការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

* ការប្រើប្រាស់ខុសនៃពាក្យ «ស្នេហាជាតិ» ធ្វើជាល្ខោននយោបាយ
បុគ្គល អ៊ុំ សំអាន បានប្រើរូបថត «ដៃកាន់ផែនទី» និងនិយាយអះអាងអំពីតំបន់ Pong Nam Ron ជាប់នឹងស្រុកកំរៀង ខេត្តបាត់ដំបង ថាជាអតីតទឹកដីខ្មែរ ប៉ុន្តែការខ្វះមូលដ្ឋានបច្ចេកទេស, ការមិនយល់ផែនទីប្រវត្តិសាស្ត្រពិតប្រាកដ, និងការគ្មានឯកសារយោងអន្តរជាតិ បានបញ្ជាក់ច្បាស់ណាស់ថា សម្តីដែលចង់អួតបង្ហាញថាគាត់ «ស្នេហាជាតិ» វាមិនមែនជាការកំពុងជួយជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃឡើយ។ វាគ្រាន់តែជាឆាកល្ខោននយោបាយ ដើម្បីចង់បោកបញ្ឆោតសាធារណៈ ក្នុងផលប្រយោជន៍ឱ្យប្រទេសជាតិខ្មែរ ធ្លាក់ក្នុងឧបាយកលចលាចលផ្ទៃក្នុងតែប៉ុណ្ណោះ។

* សម្តីបដិសេធរបស់លោក អ៊ី ឈាន បន្សាបឥទ្ធិពលនយោបាយកុហក
នៅពេលបុគ្គល អ៊ុំ សំអាន យោងឈ្មោះលោក អ៊ី ឈាន ធ្វើជាភស្តុតាងថា ថៃ បានរុលចូលមកក្នុងទឹកដីខ្មែរនោះ, អតីតអភិបាលខេត្តប៉ៃលិនរូបនេះ បានចេញមកបញ្ជាក់ដោយផ្ទាល់ ថាអ្វីដែល អ៊ុំ សំអាន និយាយនោះ គឺជាសម្តីប្រឌិតទាំងស្រុង។ សម្តេចបវរធិបតី បានលើកយកចំណុចនេះ បញ្ជាក់ថា ការបង្កើតរឿង និងប្រើឈ្មោះអតីត អភិបាលខេត្តប៉ៃលិន ធ្វើជាភស្តុតាង គឺជាចរិតញុះញង់សង្គម មិនមែនជាវិជ្ជាជីវៈនៃកិច្ចការព្រំដែនឡើយ។

សម្តេចបវរធិបតី បានបង្ហាញថា ព្រំដែនមិនមែនជាបញ្ហាដែលអាចនិយាយផ្អែកតាមអារម្មណ៍ ឬតាមរឿងដែលឮគេនិយាយនោះឡើយ។ ការកំណត់ខណ្ឌសីមាជាក់លាក់ត្រូវការការចងក្រងពី៖
• ផែនទីបារាំង ១៩០៤-១៩០៧
• ប្រវត្តិសាស្ត្រអនុសញ្ញា និងសន្ធិសញ្ញា
• បច្ចេកទេស GPS, បច្ចេកវិទ្យាLiDAR Light Detection and Ranging
• និងមូលដ្ឋានច្បាប់អន្តរជាតិ (MoU 2000, ឯកសារ ToR 2003, ឯកសារតុលាការ ICJ 1962, និង ឯកសារ ICJ 2013 ជាដើម។
ដោយគ្មានចំណេះដឹងទាំងនេះទេ ការនិយាយ «បាត់បង់ទឹកដី» គឺជាការប្រើអារម្មណ៍ជំនួសវិទ្យាសាស្ត្រ តែប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីបានពន្យល់ច្បាស់ថា បើមានចំណង់ចំណូលចិត្តក្នុងការសិក្សាព្រំដែនពិតប្រាកដ សូមមករៀនពីអ្នកជំនាញ មិនមែនតាំងខ្លួនធ្វើជាអ្នកជំនាញដោយសារមានផែនទី photocopy មួយផ្ទាំងទេ។

* ឯកភាពជាតិមានសារៈសំខាន់ នៅពេលដែលព្រំដែនស្ថិតក្នុងហានិភ័យ
បច្ចុប្បន្នបញ្ហារកដំណោះស្រាយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងដំណើរការទៅមុខនៅក្រោមសាក្សីអន្តរជាតិ និងការអង្កេតរបស់យន្តការអាស៊ាន AOT។ ក្នុងស្ថានភាពនេះ ប្រទេសត្រូវការភាពជឿជាក់រួម មិនមែនជាពេលវេលាសាបព្រួសនូវព័ត៌មានក្លែងក្លាយ, បង្កការយល់ច្រឡំ ឬប្រើប្រាស់អារម្មណ៍ជាតិនិយមជ្រុលហួសហេតុនោះទេ។ ការប្រើព័ត៌មានមិនពិត អាចធ្វើឱ្យខូចសមត្ថភាពចរចា ប៉ះពាល់ដល់ភាពជឿជាក់របស់អន្តរជាតិ និងបំផ្លាញកិច្ចការងាររបស់ក្រុមអ្នកជំនាញនៃប្រទេសទាំងពីរ ដែលបាននិងកំពុងធ្វើកិច្ចការនេះអស់រយៈពេលច្រើនឆ្នាំកន្លងមក និងពេលនេះកំពុងត្រូវបានរកដំណោះស្រាយ ក្រោមការឃ្លាំមើលនិងត្រួតពិនិត្យរបស់យន្តការអាស៊ាន AOT។

ក្នុងសេចក្តីសន្និដ្ឋាន៖
សាររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានតម្លៃលើសពីការបដិសេធរបស់បុគ្គល អ៊ុំ សំអាន។ សាររបស់សម្តេចធិបតី កំពុងការពារព័ត៌មានពិត ការពារព្រំប្រទល់ព្រំដែន និងការការពារការត្រួតពិនិត្យអន្តរជាតិ ដែលកម្ពុជាកំពុងអនុវត្តយ៉ាងហ្មត់ចត់។ នៅគ្រប់ប្រទេសលើសកលលោក ការរក្សាទឹកដី មិនមែនកើតឡើងដោយសម្តីញុះញង់, ការបំពុលព័ត៌មាន ឬការនិយាយស្មានៗតាមគេថា ដោយគ្មានឯកសារឡើយ។ វាត្រូវការជំនាញ វិទ្យាសាស្ត្រ បច្ចេកទេស ការសហការនយោបាយ និងការយល់ដឹងអំពីរឿងព្រំដែននោះដោយច្បាស់លាស់។ អ្វីទាំងនោះហើយ ដែលមានសារៈសំខាន់បំផុតមានន័យថា ស្នេហាជាតិពិត ប្រាកដមិនមែនដោយសារតែប្រើសម្លេងខ្លាំងឡើយ, ស្នេហាជាតិ គឺជាការទទួលខុសត្រូវ, មានព័ត៌មានច្បាស់លាស់ និងមានប្រភពឫសគល់ដែលត្រឹមត្រូវ។ នោះហើយ គឺជាធាតុស្នេហាជាតិដ៏ពិតប្រាកដបំផុត ដែលអាចការពារប្រទេសជាតិក្នុងគ្រប់ស្ថានការណ៍៕