* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រកាសចូលកាន់តំណែង លោក ខ្លឹម យ៉ិនវិសិដ្ឋ ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ជំនួសលោក បុិច សុីយ៉ុន ដែលចូលនិវត្តន៍

29-11-2025 07:28

(កោះកុង)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែង លោក ខ្លឹម យ៉ិនវិសិដ្ឋ ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ជំនួសលោក បុិច សុីយ៉ុន ត្រូវបានចូលនិវត្តន៍។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងបានចូលរួមអបអរសាទរ លោក ខ្លឹម យ៉ុនវិសិដ្ឋ ដែលត្រូវបានប្រកាសចូលកាន់តំណែងជា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត នាថ្ងៃនេះ ហើយលោកស្រីសង្ឃឹមថា លោកនឹងអនុវត្តតួនាទី ភារកិច្ចកាតព្វកិច្ច និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយក្រមសិលធម៌ និងការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកោះកុង ឲ្យកាន់តែមានការរីកចម្រើនថែមទៀត និងលើកស្ទួយផ្នែកវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។

ជាមួយគ្នានោះ លោក កែវ រតនៈ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកោះកុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកោះកុងទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។

លោកក៏បានផ្ដាំផ្ញើដល់លោកប្រធានថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តកោះកុង ឲ្យមានភាពរីកចម្រើនបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍សេដ្ឋកិច្ច និងលើកស្ទួយជីវភាពពលរដ្ឋក្នុងជីវភាពគ្រួសាក្នុងការកាត់បន្ថភាពលំបាក។

លោកបានបន្តថា សូមមន្ត្រីមន្ទីររ៉ែ និងថាមពល ត្រូវយកចិត្តផ្តល់សេវ៉ាកម្មប្រព័ន្ធអគ្គីសនីជូនប្រជាពលរដ្ខឲ្យគ្រប់ជ្រុងជ្រោយដើម្បីឲ្យគាត់បានប្រើប្រាស់ក្នុងគ្រួសារ ឲ្យបានគ្រប់គ្រាន់។ម៉្យាងទៀត បើសិនតំបន់ ឬទីតាំងភូមិសាស្ត្រណា ប្រជាពលរដ្ឋមិនទាន់មានភ្លើងប្រើប្រាស់ ត្រូវធ្វើការជូនដំណឹងដល់ខេត្តឬក្រសួងដើម្បីរកវិធីដំណោះស្រាយជូនគាត់។

លោក ខ្លឹម យ៉ុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលថ្មី បានធ្វើការប្តេជ្ញាថា នឹងខិតខំបំពេញតួនាទីកាតព្វកិច្ចរបស់ខ្លួនឲ្យអស់ពីសមត្ថភាពបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព និងធ្វើផ្តល់សេវាសាធារណៈឲ្យបានទូលំទូលលាយ និងធ្វើការសហការជាមួយមន្ត្រីរាជការ គ្រប់ស្ថាប័ន និងប្រជាពលរដ្ឋឲ្យស្របទៅគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ជូន ហើយឯកភាពសាមគ្គីគ្នា រក្សាភាពផ្ទៃក្នុងឲ្យបានល្អរឹងមាំ៕