* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទជាង ២ពាន់ករណី ក្នុងនោះជាង ១០០ករណី បានបញ្ជូនទៅតុលាការ

29-11-2025 11:21

(ភ្នំពេញ)៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាក ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា រយៈពេល១០ខែក្នុងឆ្នាំនេះ រដ្ឋបាលជលផល បានបង្ក្រាបបទល្មើសនេសាទសរុប ២,៦១៣ករណី រួមមានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ចំនួន ២,៣៦៦ករណី, បញ្ជូនទៅតុលាការ ចំនួន ១៥៤ករណី ពិន័យអន្តរការណ៍ចំនួន៩៣ករណីផងដែរ។

លោក បានបន្តថា ក្នុងនោះវត្ថុតាងខុសច្បាប់ដែលរឹបអូស រួមមាន របាំងស្បៃមុងនិងសាច់អួន ប្រវែង១១២,៧៨៥ម៉ែត្រ, បង្គោលឬចម្រឹងចំនួន ៧៣,២៦៨ដើម, លូស្បៃមុងនិងសាច់អួនចំនួន ២,០៥៧មាត់, សម្រាស់ឬមធ្យោបាយធ្វើឱ្យត្រីឬវារីសត្វកុំទំហំ ២០៧ម៉ែត្រក្រឡា, ប្រើសាច់អួនក្រុងចាប់ត្រីរួមផ្សំភ្លើង (ឈ្លក់ភ្លើង) ចំនួន ៨មាត់, មងរាយនិងមងបណ្តែតនេសាទក្នុងកន្លែងអភិរក្សជលផលប្រវែង ១,៩៤៥ម៉ែត្រ, លបកែច្នៃឫលបកន្ទុយ កណ្តុរចំនួន ៣៨៦គ្រឿង, ឧបករណ៍ឆក់ត្រីចំនួន ៧គ្រឿង និងលែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញទម្ងន់ ៤,០២៥ គីឡូក្រាម។

យោងតាមប្រសាសន៍របស់ប្រធានរដ្ឋជលផល, បើធៀបបទល្មើសនេសាទរវាងឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៥នេះ ចំនួនបទល្មើសមានការថយចុះយ៉ាងច្រើន។ លទ្ធផលនៃការថយចុះនេះដោយមានការខិតខំទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល ពីសមត្ថកិច្ចជំនាញ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ ព័ត៌មានពីមហាជនផងដែរ។

ប្រភពដដែល បានបន្តថាឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញដែលបានបង្ក្រាប ដូចជា អូនអូសឆក់ ឆក់ក្តៅ ឆក់ត្រជាក់ របាំងស្បៃមុង ឈិបយន្ត ជាដើម។

ជាមួយគ្នានេះ លោក បានគូសបញ្ជាក់ថា ជនខិលខូចមួយចំនួននៅតែបន្តលួចធ្វើនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជា ឧបករណ៍ ឆក់ត្រី ឧបករណ៍ស្បៃមុង និងលួចធ្វើនេសាទក្នុងកន្លែងអភិរក្សជលផលជាដើម បញ្ហាទាំងនេះមិនបានរាំងស្ទះក្នុងការ បង្ក្រាបបទល្មើសនេសាទទេ។

ដោយមានការពង្រឹងការគ្រប់គ្រង ការការពារ និងអភិរក្សធនធានជលផលប្រកបដោយប្រសិទ្ធភាព បានធ្វើឱ្យប្រជាផលនេសាទទឹកសារកើនឡើងគួរកត់សម្គាល់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប្រមាណ២០% ដែលនាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ ចំពោះផលនេសាទដែលកើនឡើងយ៉ាងច្រើននេះ នេសាទបង់សំណាញ់ ដាក់មង និងក្នុងដងត្រី ទទួលបានផលត្រីច្រើនហួសពីការប្រមាណ។

ជាងនេះទៀត ប្រភេទត្រី កម្រមួយចំនួន ដូចជាត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ត្រីក្អក មានវត្តមានឡើងវិញគួរឱ្យកត់សម្គាល់។ ចំពោះការខិតខំនេះ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងរហូតដល់១១១ក្បាល ពិសេសជាងនេះ ទៀតនោះក្នុងឆ្នាំ២០២៥នេះ កូនផ្សោតកើតបាន៧ក្បាល និងមិនមានផ្សោតស្លាប់ ដែលនេះជាប្រវត្តិសាស្ត្រនៃការ ការពារនិងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដោយពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល១ឆ្នាំពេញ។

ដើម្បីរក្សាធនធានជលផលក្នុងស្រុករួចផុតពីការបំផ្លិចបំផ្លាញបន្តទៀត រដ្ឋបាលជលផលបន្តអនុវត្តច្បាប់ ដោយម៉ឺងម៉ាត់ ដោយសហការជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍ នេសាទ និងលើកទឹកចិត្តឱ្យមានការផ្តល់ព័ត៌មានពីមហាជន ពិសេសប្រជានេសាទ ការពារកន្លែងអភិរក្សផលផល លែង ត្រីកម្រក៏ដូចជាត្រីមេពូជចូលក្នុងធម្មជាតិ។

ទន្ទឹមនេះ រដ្ឋបាលជលផលបន្តផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជានេសាទ ឱ្យយល់ដឹងពីសារសំខាន់នៃធនធានជលផលឱ្យបានខ្លាំងក្លាថែមទៀត៕