* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងនគរបាល បង្ក្រាបទីតាំងជួញដូរផ្លូវភេទនៅហាងខារ៉ាអូខេយីហោ «ម្លប់លាប» នៅស្រុកបារាយណ៍ និងរំដោះនារីគ្រោះចំនួន៨នាក់

29-11-2025 15:13

(កំពង់ធំ)៖ អនុវត្តតាមការចង្អុលដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិ វិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ, កម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបករណីសញ្ចារកម្ម (ជាអំពើទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុ ពីអំពើពេស្យាចាររបស់អ្នកដទៃជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ និងធ្វើការគាបសង្កត់លើបុគ្គល ណាមួយដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ) ១កន្លែងនៅក្នុងហាងខារ៉ាអូខេស្លាកយីហោ «ម្លប់លាប» ស្ថិតក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

ឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ប្រតិបត្តិការនេះបានដឹកនាំដោយលោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចារកម្ម ហាងខារ៉ាអូខេមួយកន្លែង ជ្រកក្រោមយីហោ «ម្លប់លាប» ស្ថិតក្នុងភូមិ ដូង ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦៖៣៥នាទី។

លោកឧត្តមសេនីយ៍ទោ បានបន្តថា ជាលទ្ធផលសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វី សុខឃី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាម្ចាស់ទីតាំងព្រមទាំងរំដោះ ជនរងគ្រោះបានចំនួន៨នាក់ (អនីតិជនចំនួន០៥នាក់)។

ករណីខាងលើនេះសមត្ថកិច្ចជំនាញ កំពុងកសាងនីតិវិធី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕