* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានា ក្នុងវត្តកំចាយមារ

29-11-2025 15:17

(​ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រីកែ សួន សុភី សសុខា និងលោកស្រី ញ៉ែម សាខន សខេង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តកំចាយមារ ស្ថិតក្នុងភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
​
ក្នុងឱកាសនោះ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ការបញ្ចុះខណ្ឌសីមា គឺជាកិច្ចពិធីដ៏ឧត្តុង្គឧត្តមដើម្បីប្រកាសទទួលស្គាល់ជាផ្លូវការនូវព្រះវិហារជាទីបរិសុទ្ធសម្រាប់ព្រះសង្ឃធ្វើសង្ឃកម្ម និងជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ។

អភិសន្តិបណ្ឌិតបានបាននបន្តថា ការឆ្លងសមិទ្ធផលនានា ដូចជា៖ ព្រះវិហារថ្មី សាលាឆាន់ កុដិ ឬសមិទ្ធផលផ្សេងៗ ជាការឆ្លុះបញ្ចាំងពីការរីកចម្រើនលើវិស័យពុទ្ធចក្រ តាមរយៈការចូលរួមបរិច្ចាគរបស់ពុទ្ធបរិស័ទ សប្បុរសជន និងការគាំទ្រពីរាជរដ្ឋាភិបាលដែលជាការផ្សារភ្ជាប់រវាងរដ្ឋ និងពុទ្ធចក្រ។

អភិសន្តិបណ្ឌិតបានបន្ថែមថា វត្តអារាមដើរតួនាទីជាស្នូលនៃសង្គមខ្មែរ ហើយវត្តកំចាយមារ បានក្លាយជាមជ្ឈមណ្ឌលនៃការប្រមូលផ្តុំពុទ្ធបរិស័ទ និងជាកន្លែងបណ្តុះបណ្តាលសីលធម៌ និងវប្បធម៌។ ជាការបង្ហាញនៅប្រទេសដែលមានសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត និងចូលរួមកសាងសមិទ្ធផលនានា រួមទាំងសមិទ្ធផលសាសនាដ៏ត្រចះត្រចង់នេះ។

បន្ថែមលើសពីនេះ អភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានរួមសាមគ្គីគ្នាទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លានេះ។

អភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តឱ្យពុទ្ធបរិស័ទគ្រប់រូប បន្តយកចិត្តទុកដាក់លើការអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ និងចេះគោរពច្បាប់សង្គមជាតិ ស្របតាមគន្លងធម៌របស់ព្រះពុទ្ធសាសនា៕