អាជ្ញាធរជាតិអប្សរា និងមូលនិធិ Fondazione Romualdo Del Bianco -Life Beyond Tourism សហការគ្នាលើផែ្នកវិទ្យាសាស្ត្រ បណ្តុះបណ្តាល និងសមត្ថភាពសិប្បកម្មជំនាញដូនតា
01-12-2025 11:05
(ភ្នំពេញ)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី Carlotta Del Bianco ប្រធានមូលនិធិ Fondazione Romualdo Del Bianco -Life Beyond Tourism ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីសហការលើផែ្នកវិទ្យាសាស្ត្រ បណ្តុះបណ្តាល និងសមត្ថភាពសិប្បកម្មជំនាញដូនតា ជាពិសេសចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការពង្រឹងសមត្ថភាពរបស់សិប្បករហត្ថកម្មតាមសហគមន៍ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាសកម្មភាពនាពេលអនាគត ស្ថាប័នទាំងពីរមានគោលបំណងចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការផ្សាភ្ជាប់រវាងភ្ញៀវទេសចរ និងសិប្បករក្នុងទម្រង់នៃការផ្តល់ចំណេះដឹង និងការទំនាក់ទំនង ការលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបី។
សូមបញ្ជាក់ថា មូលនិធិ Fondazione Romualdo Del Bianco -Life Beyond Tourism មានទីតាំងនៅទីក្រុង Florence ប្រទេសអ៊ីតាលី ហើយមានបទពិសោធន៍ខ្ពស់ក្នុងការបង្កើតនូវបណ្តាញទំនាក់ទំនង ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ជាពិសេសទៀតនោះ បានប្រើប្រាស់ចំណេះដឹងក្នុងការការពង្រឹង នូវអត្តសញ្ញាណបែបតាមតំបន់របស់ខ្លួន៕














