ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, លោក កី ម៉ានេរ៉ា ជំនួសលោក គឹម រ័ត្នណារិន

01-12-2025 11:38

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក កី ម៉ានេរ៉ា ជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ជំនួសលោក គឹម រ័ត្នណារិន ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះសីហនុ៕