* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ៦ឆ្នាំដំបូងនៃជីវិត ជារយៈពេលដែលកុមារតូច ឆ្លងកាត់ការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទយ៉ាងឆាប់រហ័ស ផ្តល់នូវសមត្ថភាពជាមូលដ្ឋានរបស់កុមារ

01-12-2025 12:25

(ភ្នំពេញ)៖ លោក ពុត សាមិត្ដ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា រយៈពេល៦ឆ្នាំដំបូងនៃជីវិត គឺជារយៈពេលដែលកុមារតូច ឆ្លងកាត់ការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទយ៉ាងឆាប់រហ័ស ដែលផ្តល់នូវសមត្ថភាពជាមូលដ្ឋានរបស់កុមារ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ពុត សាមិត្ដ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអប់រំបរិស្ថានសម្រាប់សាលាមត្ដេយ្យសិក្សា នៅសាលាមធ្យមសិក្សា គរុកោសល្យមត្ដេយ្យមជ្ឈឹម រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

លោក ពុត សាមិត្ដ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការស្រាវជ្រាវ បានបង្ហាញថា រយៈពេល៦ឆ្នាំដំបូងនៃជីវិត គឺជារយៈពេលដែលកុមារតូចឆ្លងកាត់ ការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទ យ៉ាងឆាប់រហ័ស ដែលផ្តល់នូវសមត្ថភាពជាមូលដ្ឋានរបស់កុមារ ទាំងនេះគឺជាធាតុផ្សំដ៏សំខាន់ចាំបាច់ ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់កុមារ»

លោក ពុត សាមិត្ដ បានលើកឡើងថា បណ្ដុំនៃសរសៃប្រសាទរបស់កុមារតូច ក្នុងដំណាក់កាលនេះ មានភាពរីកចម្រើនលូតលាស់ តាមរយៈការបង្កើនការអន្តរាគមន៍ដូចជា៖ ការអប់រំ ការការពារ ការផ្តល់ការថែសុខភាព និងអាហាររូបត្ថម្ភ និងការភ្ញោច ដែលរីកចម្រើនតាំងពីចាប់បដិសន្ធិក្នុងផ្ទៃមាតាមកម្លេះ។

ទន្ទឹមគ្នានេះ លោក ពុត សាមិត្ដ ក៏​បានឲ្យដឹងផងដែរថា ការលើកកម្ពស់ ការអភិវឌ្ឍសមត្ថភាពចិត្តសង្គម ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺជាកត្តាដ៏សំខាន់ណាស់ សម្រាប់វ័យដំបូងរបស់កុមារ ដែលពួកគេអាចទទួលការបណ្តុះនូវឥរិយាបទមួយ ដែលមានលក្ខណៈសម្របសម្រួល សម្រាប់ការរស់នៅក្នុងសង្គមទៅថ្ងៃអនាគត។

លោក ពុត សាមិត្ដ បានគូសបញ្ជាក់ថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិត ដ៏មានតម្លៃរបស់កុមារ កម្ពុជាបានសហការជាមួយបណ្តាប្រទេសនានាលើពិភពលោក ក្នុងការដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងបរិស្ថានផងដែរ។

ដើម្បីសម្រេច បានគោលបំណងនេះ ការស្វែងយល់អំពីសារៈសំខាន់ នៃបរិស្ថានដែលយើង កំពុងរស់នៅគឺជាកត្តាចម្បង ប៉ុន្តែបើគ្មានការអប់រំឱ្យយល់ដឹងពីធម្មជាតិ ផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់មនុស្ស នឹងបង្កការរំខានដល់ ការអភិវឌ្ឍរបស់កុមារ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ពុត សាមិត្ដ។

លោកបានឲ្យដឹងទៀតថា ការអប់រំកុមារតូច ឱ្យចេះថែរក្សា និងស្រឡាញ់សួនច្បារ សាលារៀន និងបរិស្ថាន ធម្មជាតិក្នុងសហគមន៍ កុមារនឹងមានអារម្មណ៍យល់ ពីភាពអស្ចារ្យ នៃធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។ កុមារតូចមានការអភិវឌ្ឍតាមលំអានជាគំរូល្អ ពីមនុស្សពេញវ័យក្នុងបរិស្ថាន នៃការរស់នៅរបស់ពួកគេ តាមរយៈជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំ កុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា វគ្គបណ្តុះបណ្តាល ស្ដីពី ការអប់រំបរិស្ថានសម្រាប់សាលាមត្ដេយ្យសិក្សា នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចុះផ្សាយសកម្មភាព វគ្គបណ្តុះបណ្តាលការងារអប់រំបរិស្ថាន នៅមត្តេយ្យសិក្សា។

បើតាមលោក ប្រាក់ កុសល, វគ្គបណ្តុះបណ្តាល ស្ដីពី ការអប់រំបរិស្ថានសម្រាប់សាលាមត្ដេយ្យសិក្សា ដែលធ្វើឡើងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១-៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមសិក្សា គរុកោសល្យមត្តេយ្យមជ្ឈឹម នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយ នាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយឥតសំណងរបស់ក្រសួងការបរទេសជប៉ុន៕