* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម្ចាស់ចំការកៅស៊ូ នៅខេត្តរតនគិរី កំពុងមមាញឹកប្រមូលផលជ័រលក់ឲ្យឈ្មួញខ្មែរ និងវៀតណាម ខណៈតម្លៃល្អគួរសម

01-12-2025 12:31

(រតនគិរី)៖ ស្របពេលដែលរដូវប្រមូលផលជ័រកៅស៊ូ (កៅស៊ូចាន) កំពុងមានហាងឆេងខ្ពស់ នៅទីផ្សារប្រទេសវៀតណាមនោះ ម្ចាស់ចំការកៅស៊ូមួយចំនួនដូចជានៅស្រុកបរកែវ, ស្រុកអូរយ៉ាដាវ, ស្រុកកូនមុំ, ស្រុកអូរជុំ និងស្រុកអណ្តូងមាសជាដើម នៃខេត្តរតនគិរី សប្បាយចិត្តប្រមូលផលលក់ក្រុមឈ្មួញវៀតណាម និងខ្មែរ។

ជាក់ស្តែង នៅតាមឃ្លាំងធំៗមួយចំនួន នៅស្រុកអណ្តូងមាស, ស្រុកបរកែវ, ស្រុកអូរយ៉ាដាវ មានឈ្មួញកណ្តាលប្រមូលទិញស្តុកទុករួចដឹកចេញឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវខេត្តរតនគិរី និងតាមបណ្តាលច្រកទ្វារមួយចំនួនទៀតនៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

បើតាមម្ចាស់ចំការកៅស៊ូមួយចំនួន ប្រាប់ឲ្យដឹងថា ជ័រកៅស៊ូ (ជ័រចានស្អុយ) ឈ្មួញកណ្តាលវៀតណាមទិញក្នុង១គីឡូតម្លៃ៣,២០០ - ៣,៤០០រៀល តាមប្រភេទជ័រ។ រីឯឈ្មួញកណ្តាលហ៊ានទិញក្នុង១គីឡូតម្លៃ ៣,១០០ - ៣,២០០រៀល ពោលគឺទាបជាងក្រុមឈ្មញវៀតណាម ដូច្នេះក្រុមឈ្មួញកណ្តាលខ្មែរអាចបាត់អាជីព។

ពួកគាត់បន្តថា តម្លៃជ័រកៅស៊ូស្អុយ (ជ័រចាន) មានតម្លៃល្អក្នុងឆ្នាំនេះ ដោយសារតែទីផ្សារល្អនៅប្រទេសវៀតណាម ហើយអ្នកត្រូវប៉ាន់ខ្លាំគឺសមត្ថកិច្ចប្រចាំការតាមច្រកទ្វារ ពីព្រោះជ័រកៅស៊ូស្អុយដឹកទៅលក់នៅប្រទេសវៀតណាម មិនជាប់បង់ពន្ធជូនរដ្ឋទេ គ្រាន់តែនៅភូមិភាគឥឦននៃខេត្តរតនគិរី ក្នុង១រដូវទិន្នផលជ័រស្អុយប្រមាណ៧,០០០ - ១០,០០០តោន ដឹកឆ្ពោះទៅវៀតណាម។

ប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា សូមឲ្យសមត្ថកិច្ចនគរបាលអន្តរប្រវេសន៍ខេត្តរតនគិរី ធ្វើការត្រួតពិនិត្យឈ្មួញកណ្តាលវៀតណាមដើរប្រមូលទិញជ័រមានច្បាប់ត្រឹមត្រូវដែរទេ, ទោះបីក្រុមឈ្មញកណ្តាលវៀតណាមធ្វើទិដ្ឋាការ មានសុពលភាពរយៈពេល១ខែ ជាភ្ញៀវទេសចរ តែមិនអាចធ្វើការនៅកម្ពុជាបានទេ។ លុះត្រាតែបន្តទិដ្ឋាការស្នាក់នៅរយៈពេល១ឆ្នាំ នៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានបណ្ណការងារទើបអាចរកស៊ីធ្វើការបាន។

លោក ញឹក លឿត ប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្មខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះថា នៅក្នុងខេត្តរតនគិរី មានផ្ទៃដីកៅស៊ូក្រុមហ៊ុនចំនួន ២៧,០០០ហិកតា, មានកៅស៊ូគ្រួសារចំនួន៧១,៣៥៦.៧០ហិកតាស្មើនឹង៤៣,៤៦៦.គ្រួសារ ផ្ទៃដីកៅស៊ូជៀជ័រក្រុមហ៊ុនមាន២២,៨៣៦.៤០ហិកតា មានកៅស៊ូគ្រួសារ ចំនួន៦៣,២៦៥.៤០ហិកតា ស្មើនឹង៤០,៤២៩គ្រួសារ។

ដោយឡែក ផ្ទៃដីកៅស៊ូបាក់មានចំនួន៧៨ហិកតា ស្មើនឹង៧៨គ្រួសារ និងផ្ទៃដីដាំដុះឆ្នាំ២០២៥ មាន៤៣៨.៧០ហិកតា ស្មើនឹង ៤៣៨.៧០គ្រួសារផងដែរ៕