* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលស្រុកស្វាយទាប បង្ក្រាបក្រុមក្មេងទំនើង ដែលដេញវាយគ្នាយ៉ាងអនាធិបតេយ្យ ដោយឃាត់ខ្លួនចំនួន២នាក់

01-12-2025 14:41

(ស្វាយរៀង)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ គណៈនាយកសាលាវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ បានស្រាវជ្រាវករណីបែកធ្លាយវីដេអូសិស្សសាលាណាត់វាយគ្នា ក្រៅសាលានៅលើផ្លូវបេតុង បឹងឈូក ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១៖១០នាទី។

នគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ក្រោយពីស្រាវជ្រាវ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យជាសិស្សចំនួន២នាក់ទី១ ឈ្មោះ សេង ស៊ុកសុភក្ត្រា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩A រស់នៅភូមិប្រសូតទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប
និងទី២ ឈ្មោះ វិត ដេវីត អាយុ១៣ឆ្នាំ រៀនថ្នាក់ទី9F រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្តស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើរហូតដល់ម៉ោង២ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ យកមកអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានណាត់វាយគ្នានៅផ្លូវបេតុងស្ថិតនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាមួយជនរងគ្រោះដែលខ្លួន និងបក្ខពួកព្រួតគ្នាវាយនោះ ឈ្មោះ គិន សំណាង អាយុ១៧ឆ្នាំ រស់នៅភូមិទាហានលើ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង មានជំងឺប្រចាំកាយផងដែរ។

ក្រោយពិនិត្យ និងសួរនាំជនសង្ស័យខាងលើរួច លោកអធិការនគរបាលស្រុកស្ដីទី បានសុំបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងក្រោមការសម្រ​បសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដោយសម្រេចឃាត់ខ្លួន ជនសង្ស័យខាងលើកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។

ចំណែកឯ ឈ្មោះ វិត ដេវីត អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប លោកអធិការនគរបាលស្រុកស្ដីទី បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអញ្ជើញអាណាព្យាបាលមកធានាអះអាងយកទៅអប់រំបន្តផងដែរ៕