* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ» នៅខេត្ដកោះកុង រយៈពេល៤ថ្ងៃ ទាក់ទាញអ្នកទេសចរ៣ម៉ឺននាក់

01-12-2025 14:42

(កោះកុង)៖ ព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ» នៅស្រុកគិរីសាគរ ខេត្តកោះកុង រយៈពេល៤ថ្ងៃកន្លងទៅ មានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុប ៣ម៉ឺននាក់ បានចាប់អារម្មណ៍ទៅទស្សនាកម្សាន្ត ស្នាក់នៅយ៉ាងច្រើនកុះករ មិនធ្លាប់មាន។

តំបន់តារាសាគរ បានរៀបចំព្រឹត្តិការណ៍សាទរទេសចរណ៍សមុទ្រ ជាលក្ខណៈទ្រង់ទ្រាយធំមួយ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគេសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣ម៉ឺននាក់ បាននាំគ្នាសម្រុកទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។

អត្រាលំហូទេសចរណ៍ច្រើនបែបនេះ ត្រូវបានលោក លី ម៉េងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខូលថល ស៊ីធី ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ យប់ថ្ងៃទី៣០ ខែវិច្ឆិកាថា ៤ថ្ងៃមកនេះ ទឹកដីដ៏ស្រស់ស្អាត នៃតារាសាគរ បានប្រែជាមានភាពរស់រវើកយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក ក៏ព្រោះតែវត្តមានរបស់ភ្ញៀវទេសចរ មកពីគ្រប់ទិសទីទាំងអស់មកស្នាក់នៅកម្សាន្តយ៉ាងសប្បាយរីករាយពេកក្រៃ។

លោក លី ម៉េងឈិន បន្ថែមថា នេះជាសបញ្ជាក់ពីការរួបរួមគ្នាធ្វើជាសាក្សីនៃការប្រណាំងប្រជែងល្បឿន និងភាពរំភើបរបស់កីឡាករ ដែលបានពុះជ្រែករលកសមុទ្រ ក្រោមផ្ទៃមេឃពណ៌ខៀវ ក្នុងការប្រកួតម៉ូតូទឹក, យើងបានទទួលបទពិសោធន៍នៃភាពអត់ធ្មត់ និងបញ្ញាវៀងវៃក្នុងការប្រកួតស្ទូចត្រី និងរីករាយជាមួយផលដែលទទួលបាន។

លោក លី ម៉េងឈិន បានបន្តទៀតថា ព្រឹត្តិការណ៍សាទរតារាសាគរ មានការរត់ប្រណាំងពាក់កណ្តាលម៉ាឡាតុង និងការប្រកួតជិះកង់ បានប្រើប្រាស់ជំហានជើង ដើម្បីវាស់វែងសម្រស់អេកូឡូស៊ីនៃតារាសាគរ និងបង្ហាញពីស្មារតីកីឡាដែលហ៊ានយកឈ្នះលើខ្លួនឯង និងមិនបោះបង់។

លោក ចាត់ទុកថា សកម្មភាពដ៏សម្បូរបែបទាំងនេះ មិនត្រឹមតែបង្ហាញពីភាពទាក់ទាញនៃការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងបានបកស្រាយយ៉ាងល្អឥតខ្ចោះ នូវសក្តានុពលធំធេងនិងគ្មានដែនកំណត់នៃកីឡា និងទេសចរណ៍ ដែលធ្វើឱ្យអ្នកចូលរួមគ្រប់រូបដក់អារម្មណ៍យ៉ាងជ្រាលជ្រៅពីភាពស្រស់ស្អាត និងបរិយាកាសល្អឯកនៃតារាសាគរ ក្នុងនាមជាគោលដៅទេសចរណ៍លំហែជាប់មាត់សមុទ្រលំដាប់ថ្នាក់ពិភពលោកមួយ។

លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខូលថល ស៊ីធី ក៏បានរំលេចដែរថា ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃគម្រោងតារាសាគរ គឺជាសក្ខីភាពយ៉ាងច្បាស់នៃចំណងមិត្តភាព ដែកថែប ដ៏យូរអង្វែងរវាងកម្ពុជា និងចិន។ ក្រោមការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាងគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្រ្តរបញ្ចកោណ របស់ប្រទេសចិន និងកម្ពុជា លោកពិតជាមានសំណាងណាស់ ដែលបានក្លាយជាអ្នកចូលរួមចំណែកនៅក្នុងដំណើរការប្រវត្តិសាស្ត្រ។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានខិតខំលើកកម្ពស់ និងជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយក្រសួងទេសចរណ៍ បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាព ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន សំដៅឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកល ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

បើតាមលោកស្រីអភិបាលខេត្ត មើលឃើញថា ការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍នានា នៅតាមតំបន់ឆ្នេរ គឺ មានគោល បំណងដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការ ផ្សព្វផ្សាយគោលដៅទេសចរណ៍ តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើន។

គួរជម្រាបថា ខេត្តកោះកុង ជាខេត្តមួយ សម្បូរទៅដោយតំបន់ទេសចរណ៍ដែលមានសក្តានុពល រួមមាន៖ តំបន់សមុទ្រ កោះ ឆ្នេរ ព្រៃភ្នំ ទឹកជ្រោះ និងរីសត រមណីយដ្ឋាននានាជាច្រើន និងមានក្រុមហ៊ុនតូចធំជាច្រើន បាននិងកំពុងបណ្តាក់ទុនវិនិយោគ លើការផ្តល់ផលិតផលសេវាកម្មទេសចរណ៍៕