ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលរួមកិច្ចប្រជុំធុរៈកិច្ចរវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាមួយនឹងសមាគមសហគ្រិនវ័យក្មេងខេត្តតៃនិញ ប្រទេសវៀតណាម
01-12-2025 16:12
(ភ្នំពេញ)៖ កាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលរួមកិច្ចប្រជុំធុរៈកិច្ចរវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាមួយនឹងសមាគមសហគ្រិនវ័យក្មេងខេត្តតៃនិញ ប្រទេសវៀតណាម នៅសណ្ឋាគារ ដោយមានសហគ្រិនខ្មែរ និង វៀតណាមចូលរួមប្រមាណជា៦០រូប ។
កិច្ចជំនួបនេះមានគោលបំណងដើម្បី៖
១) ពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មកម្ពុជា-វៀតណាម
២) ផ្លាស់ប្តូរបទពិសោធន៍និងជំនាញអាជីវកម្ម
៣) ស្វែងរកឱកាសកិច្ចសហប្រតិបត្តិ ការថ្មី
៤) ពិភាក្សាអំពីការវិនិយោគនិងពាណិជ្ជកម្មឆ្លងព្រំដែន
៥) បង្កើតបណ្តាញដៃគូអាជីវកម្មរយៈពេលវែង៕













