លោកបណ្ឌិត កា ម៉ាធុល៖ អាមេរិក និងអឺរ៉ុប នឹងគ្រោះថ្នាក់ប្រសិនជាអ៊ុយក្រែន ត្រឡប់ជ្រើសរើសយករុស្ស៊ីវិញ

01-12-2025 16:21

(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាពសោះអង្គើយ និងមិនអើពើររបស់អាមេរិក និងអឺរ៉ុប លើភាពឈឺចាប់របស់អ៊ុយក្រែន ព្រមជាមួយការបង្ខំឲ្យអ៊ុយក្រែនជ្រើសរើសជម្រើសលះបង់ទឹកដី ដើម្បីប្ដូរយកសន្តិភាពនោះ អាចជាផ្លូវទាល់ច្រកមួយសម្រាប់អ៊ុយក្រែន ហើយអាចឲ្យអ៊ុយក្រែន ត្រូវបង្ខំចិត្តងាកទៅចាប់ដៃជាមួយរុស្ស៊ីវិញ។

លោបណ្ឌិតបានបញ្ជាក់ថា ក្នុងករណីដែលអ៊ុយក្រែនងាកទៅចាប់ដៃជាមួយរុស្ស៊ីវិញ វានឹងក្លាយទៅជាគ្រោះរបស់អាមេរិក និងអឺរ៉ុប។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖