* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក សេង ទៀង ច្រានចោលព័ត៌មានថា រូបលោកជាប់ពាក់ព័ន្ធទង្វើឆបោកប្រជាពលរដ្ឋ ប្រព្រឹត្តដោយលោកស្រី ប៉ូឡូ និងស្នើសមត្ថកិច្ចចាត់វិធានការច្បាប់

01-12-2025 16:16

(ភ្នំពេញ)៖ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានថា រូបលោកជាប់​ព័ន្ធ​នឹងទង្វើឆបោកប្រាក់ប្រជាពលរដ្ឋពីសំណាក់លោកស្រី ប៉ូឡូ ចាងហ្វាងកាសែត RFN News។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកពី​ករណី​​ឆបោក​ប្រាក់​ប្រជាពលរដ្ឋប្រព្រឹត្តដោយលោកស្រី ប៉ូឡូ ចាងហ្វាងកាសែត RFN ​News។ ការផ្សព្វផ្សាយនោះ បានលើកឡើងថា លោកស្រី ប៉ូឡូ បានរត់ការដោះស្រាយ​ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ៨គ្រួសារនៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ។

ព័ត៌មានផ្សាយទៀតថា លោកស្រី ប៉ូឡូ បានទារលុយពីប្រជាពលរដ្ឋប្រមាណ ៣ពាន់​ដុល្លារ​ជាថ្នូរនឹងដោះស្រាយជម្លោះនេះ ហើយលុយនោះគេយកទៅលោក សេង ទៀង។

លោក សេង ទៀង បានថ្លែងប្រាប់ Fresh News ថា លោកមិនស្គាល់បុគ្គលឈ្មោះ ប៉ូឡូ នោះឡើយ ហើយក៏មិនមានជាប់ព័ន្ធអ្វីនោះដែរ។

លោក សេង ទៀង បានស្នើឱ្យសមត្ថកិច្ចតាមរកបុគ្គលឈ្មោះ ប៉ូឡូ នេះ ហើយចាត់​វិធាន​ការច្បាប់ បើពិតជាបានយករូបឈ្មោះទៅជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោក​ប្រជា​ពលរដ្ឋដូចអ្វីដែលបានផ្សព្វផ្សាយ។

លោក សេង ទៀង បានអំពាវនាវប្រជាពលរដ្ឋសុំកុំជឿ​រាល់បុគ្គល​ដែល​ធានា​អះ​អាងថា បានស្គាល់រូបលោក ហើយរត់ការដោះស្រាយជម្លោះដីធ្លី ឬបញ្ហាផ្សេងៗ​ទៀត ព្រោះរូបលោកមិនមានតួនាទី ឬភារកិច្ចអ្វីទៅអន្តរាគមន៍លើវិវាទនានានោះឡើយ៕