លោកបណ្ឌិត កា ម៉ាធុល៖ អាមេរិក និងអឺរ៉ុប មិនទាន់បានបំពេញសន្យារក្សាសុវត្ថិភាពអ៊ុយក្រែន ដែលព្រមបំផ្លាញ់អាវុធនុយក្លេអ៊ែសល់ពីសហភាពសូវៀតនោះទេ!​ (Video inside)

01-12-2025 16:21

(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញវិទ្យសាស្រ្តនយោបាយ បានលើកឡើងថា មកដល់ពេលនេះអាមេរិក និងអឺរ៉ុប មិនទាន់អាចបំពេញពាក្យសន្យា ថាជួយរក្សាសុវត្ថិភាពរបស់អ៊ុយក្រែន និងធ្វើឲ្យអ៊ុយក្រែន មានការអភិវឌ្ឍ តាមរយៈការព្រមព្រៀងបំផ្លាញអាវុធនុយក្លែអ៊ែ ដែលបន្សល់ពីសម័យសភាពសូវៀតក្នុងទឹកដីអ៊ុយក្រែននោះទេ។

បើតាមលោកបណ្ឌិតនេះជាផ្នែកមួយដែលធ្វើឲ្យអ៊ុយក្រែន ពិបាកទទួលយកនៅក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលបង្ខំឲ្យអ៊ុយក្រែនលះបង់បូរណៈភាពទឹកដីរបស់ខ្លួនបន្ថែមទៀតនោះ។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖