សម្តេចតេជោ ហ៊ុន សែន ចាត់ឱ្យនាយករងខុទ្ទកាល័យរបស់សម្តេច អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសាស្រ្តាចារ្យ ហេង តៃគ្រី និងប្រគល់សាររំលែកមរណទុក្ខ ព្រមទាំងថវិកាជូនក្រុមគ្រួសារនៃសព

01-12-2025 16:24

(ភ្នំពេញ)៖ លោក អៀង ពីសី និងលោក កែវ សុម៉ាលី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងសហការី នារសៀលថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត និងបានប្រគល់ជូននូវសាររំលែកមរណទុក្ខ ព្រមទាំងថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនដល់លោស្រី ខៀវ វណ្ណា ភរិយានៃសព និងក្រុមគ្រួសារ នៅគេហដ្ឋាន សង្កាត់ស្រះចក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។