* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត៧ឆ្នាំ ជូនប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ ក្រៅប្រព័ន្ធតុលាការ (Video inside)

01-12-2025 18:02

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសម្របសម្រួល និងដោះស្រាយបិទបញ្ចប់ទំនាស់ដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃ ប្រមាណជា៦ឆ្នាំ និង៧ខែ ក្រៅប្រព័ន្ធតុលាការ រវាងភាគី(ក) ខៀ សាវឿន និងភាគី(ខ) កោះ ហាង ទៅតាមរយៈសំណូមពរពីភាគីបណ្តឹងសង្ខាង។

កិច្ចដោះស្រាយទំនាស់ធ្លីខាងលើនេះ ត្រូវបានធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា គឺនៅសាលាឃុំលាច និងសាលាស្រុកភ្នំក្រវាញ ដែលស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ, មន្ត្រីមូលដ្ឋាន និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ខូយ រីដា បានថ្លែងឱ្យដឹងថា ក្រោយពីទទួលបានសំណូមពរ ពីភាគីទំនាស់ទាំងសង្ខាង និងដោយអារម្មណ៍អាណិតស្រលាញ់ លោកបានចុះមកដោយផ្ទាល់ ដើម្បីពិនិត្យលើទីតាំងទំនាស់ ដែលកើតមានឡើងដ៏រ៉ាំរ៉ៃ ជិត៧ឆ្នាំ និងឈានដល់ការអញ្ជើញភាគីទាំងអស់ ដើម្បីមកសម្របសម្រួលនាឱកាសនេះ។ លោកបន្តថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ តម្រូវឱ្យភាគីទាំងអស់ បើកចិត្តឱ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានឱ្យគ្នា ទៅវិញទៅមក។

លោកថា «ជម្លោះ» វាគ្មានអ្វីចំណេញនោះទេ បើនៅតែបន្តឈ្លោះ និងបន្តប្តឹងតទល់គ្នា គឺវាអស់ទាំងធនធានថវិកា អស់ទាំងពេលវេលា និងបន្សល់តែស្លាកស្នាមតកូនតចៅ ពោលគឺត្រូវប្តឹងតជំនាន់ ឬឈ្លោះគ្នាតជំនាន់។ តែបើយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នា តាមរយៈការថយមួយជំហ៊ានទាំងសង្ខាង នោះលោកនឹងបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ដើម្បីឱ្យកូនៗមានអនាគតល្អ និងបានរាប់រកគ្នា តទៅមុខទៀត។

លោកអភិបាលខេត្ត បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បានដែរ គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត»។ លោកបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្តពោធិ៍សាត់ បានជាង០៣ឆ្នាំមកនេះ លោកបានដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ បានច្រើនករណីមកហើយ តែមិនដូចជាករណីរឿងនេះ គឺកើតមានការក្តីក្តាំគ្នា គិតមកដល់ថ្ងៃនេះ មានរយៈពេល៦ឆ្នាំ និង៧ខែ នៅមិនចប់ រហូតឡើងដល់ផ្លូវតុលាការ នៅតែមិនចប់។

សម្រាប់យន្តការដោះស្រាយ «ក្រៅប្រព័ន្ធតុលារការ» ដ៏មានប្រសិទ្ធភាព និងជឿជាក់ របស់លោក ខូយ រីដា បានធ្វើឱ្យភាគីទំនាស់ទាំងសង្ខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដោយមិនមានការទាមទារសំណងជំងឺចិត្តអ្វីទាំងអស់ ដើម្បីបញ្ចប់ទំនាស់ចាប់ពីពេលនេះតទៅ។

ភាគីទំនាស់ និងសាក្សីនៅទីនោះ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលមានចំណាត់ការដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕