ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ ឧបត្ថម្ភ ១លានរៀលសម្រាប់១ឆ្នាំ ដល់មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ
01-12-2025 20:00
(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាងជ្រៅជាទីបំផុត ប្រគេនចំពោះព្រះមង្គលបញ្ញា បណ្ឌិត សៅរ៍ តារាវី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ និងជាព្រះសមាជិក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យ បានឧបត្ថម្ភប្រាក់ចំនួន ១ ០០០ ០០០៛ (មួយលានរៀលគត់) សម្រាប់១ឆ្នាំ (១២ខែ) ចាប់ពីខែធ្នូ ឆ្នាំ២០២៥ នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណ៖




