អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារគាំទ្រកម្មវិធី «រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌» របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

01-12-2025 20:22

(រតនគិរី)៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ គាំទ្រកម្មវិធី «រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌» របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៥៖០០នាទីល្ងាចនេះ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី។

កម្មវិធី «រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌» របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ធ្វើឡើងដើម្បីកៀរគរថវិកាសប្បុរសធម៌ពីសប្បុរសជននានា សម្រាប់ បន្តប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយ និងវិបត្តិភ័យផ្សេងៗ។