ឧបាសិកា ប៊ួយ យ៉ន ម្តាយបង្កើតលោក និន វណ្ណៈ អគ្គលេខាធិការរង គ.ក.ប ទទួលមរណភាព
02-12-2025 07:33
(ភ្នំពេញ)៖ ឧបាសិកា ប៊ួយ យ៉ន ម្តាយបង្កើតរបស់ លោក និន វណ្ណៈ អគ្គលេខាធិការរង នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) បានទទួលមរណភាព នៅថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោង៤៖៣០នាទីរសៀល ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
សេចក្តីជូនជាដំណឹងនេះ ជាការអញ្ជើញ ឯកឧត្តម លោក លោកស្រី ដើម្បីចូលរួមកម្មវិធីបុណ្យ។ កម្មវិធីបុណ្យនេះប្រារព្ធនៅ ផ្លូវជាតិលេខ៨A ភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង (ខាងក្រោយវិទ្យាល័យហ៊ុនសែន ពារាំង)៕






