* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គម្រោងសាងសង់ជាង ៣ ៥០០គម្រោង ក្នុងតម្លៃវិនិយោគ ៧ ៣០០លានដុល្លារ ត្រូវបានអនុញ្ញាតឱ្យសាងសង់ក្នុងឆ្នាំ២០២៥ កើន៦៩% (Video inside)

02-12-2025 11:39

(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ក្រសួង ​និងមន្ទីរ​បានចេញលិខិតអនុញ្ញាតសាងសង់​ ចំនួន ៣ ៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់​ជាង ១៨លានម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគប្រមាណ៧ ៣២០ ​លានដុល្លារ ​កើនឡើង ៦៨,៨៩% ​បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលតម្លៃ​ទុនវិនិយោគប្រមាណ ៤ ៣៣៤ ​លានដុល្លារ និងគម្រោងសាងសង់សរុបមានចំនួន ២ ៦២២គម្រោង។

របាយការណ៍នេះបានបញ្ជាក់ថា ការចេញលិខិតអនុញ្ញាតសាងសង់ថ្នាក់ក្រសួង​ មានចំនួន ៥២១គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួនជាង ១៧លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៦ ៧៤០ ​លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ កើនឡើង ៧៣.៧០% ដែលមានទុនវិនិយោគប្រមាណ៣ ៨៨០ ​លានដុល្លារ និងមានចំនួន២៩៣គម្រោង​។

ចំណែកការចេញលិខិតអនុញ្ញាតសាងសង់ថ្នាក់រាជធានី ខេត្ត មានចំនួន ២ ៩៨២គម្រោង ​ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥៧៩ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ កើនឡើង២៧.៩៣%​​ ដែលទុនវិនិយោគប្រមាណ ៤៥៣លានដុល្លារ និងមានចំនួន២ ៣២៩គម្រោង។ ​

របាយការណ៍នេះបានបញ្ជាក់ថា យ៉ាងដូច្នេះថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ឆ្នាំ២០២៥ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេស ចំនួន ៧២ ៨២០គម្រោង ​ និងតម្លៃប៉ាន់ស្មានទុនវិនិយោគ ​សរុបប្រមាណ៨៧ ៦៩៦ លានដុល្លារ។

ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា វិស័យសំណង់ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍសង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយបន្ត ពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ ដែលជាសសរស្តម្ភមួយនៃកំណើនសេដ្ឋកិច្ច ដោយផ្តោតលើការ ជំរុញការវិនិយោគក្នុងវិស័យសំណង់ ការកសាងច្បាប់ ការដាក់ចេញបទប្បញ្ញត្តិបច្ចេកទេស និងការកែលម្អសេវា សាធារណៈជូនប្រជាពលរដ្ឋ។

ក្រសួងបានពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់រំលោភលើដី សាធារណៈរបស់រដ្ឋ ការសាងសង់គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុញ្ញាតសាងសង់ និងបានតម្រូវ ឱ្យម្ចាស់ការដ្ឋានរៀបចំឱ្យមានអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុនបង្ហូរចូលល្អសាធារណៈ ដើម្បីចៀសវាងការប៉ះពាល់ ដល់សោភណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន។

បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតមកទល់ពេលនេះ គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើង មានចំនួន២២៨គម្រោង ស្មើនឹង២៨៨អគារ ក្នុងនោះនៅរាជធានី ភ្នំពេញ មានចំនួន៦៨គម្រោង ស្មើនឹង១០៣អគារ ខេត្តព្រះសីហនុមានចំនួន៣០គម្រោង ស្មើនឹង ៣១អគារ និងខេត្តបន្ទាយមានជ័យមានចំនួន១០៥គម្រោង ស្មើនឹង១១១អគារ និងនៅតាមបណ្តា ខេត្តផ្សេងៗទៀតមានចំនួន៤៣អគារ​។ ​ អគារពី៥ទៅ៩ជាន់ មានចំនួន១៧៩អគារ, អគារចាប់ពី១០ទៅ១៩ជាន់ មានចំនួន៨៩អគារ ,អគារពី២០ទៅ២៩ជាន់ មានចំនួន១៥អគារ, អគារពី៣០ទៅ ៣៩ជាន់ មានចំនួន១អគារ,​ និងអគារពី៤០ជាន់ឡើងទៅ មានចំនួន៤អគារ។

ចំណែកសំណង់លំនៅឋានមានចំនួន២ ៧២៤គម្រោង ​មានតម្លៃប៉ាន់ស្មានទុន​វិនិយោគ២ ៥១២ ​លានដុល្លារ។ ក្នុងនោះ ​បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈ ជាបុរីមានចំនួន៥៦គម្រោង ស្មើនឹង៩ ៥២៧ខ្នង ​មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១ ៥២៨ លានដុល្លារ។​ អគារផ្ទះល្វែងមានចំនួន១២ ៩៤០ល្វែងខ្នង ​មានតម្លៃប៉ាន់​ស្មានទុនវិនិយោគប្រមាណ១ ៨២៩ លានដុល្លារ និង ​អគារស្នាក់នៅរួមមាន ចំនួន១៣៦គម្រោង ​តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៦៨២ ​លានដុល្លារ​៕