* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធី យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី

02-12-2025 14:32

(ស្ទឹងត្រែង)៖ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ប្រារព្ធឡើងដោយមានការសហការ រវាងមន្ទីរកិច្ចការនារីខេត្ត និងរដ្ឋបាលស្រុកសេសាន។

យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្រ្តី និងក្មេងស្រី» នាឱកាសនោះមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងអង្កការដៃគូនានា ដែលមានមន្រ្តីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទប្រមាណ ២៥០នាក់។

លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាយុទ្ធនាការរួមគ្នាមួយ ដែលប្រារព្ធឡើងដើម្បីឱ្យប្រជាជនកម្ពុជាបានដឹងអំពីផលប៉ះពាល់ នៃអំពើហិង្សាលើស្ត្រី និងកុមារី និងការប្រយុទ្ធប្រឆាំងលើអំពើហិង្សា ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ដែលការពារ និងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្ត្រី និងកុមារ។

លោកស្រី វិន ស៊ីធួន បានលើកឡើងថា ដើម្បីឆ្លើយតបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ការបន្តជំរុញអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី គឺសំដៅលុបបំបាត់ឥរិយាបថប្រើអំពើហិង្សាលើ ស្ត្រី និងពង្រីកវប្បធម៌ អហិង្សា ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក៏ដូចជាកសាងគ្រួសារមានសុភមង្គល សហគមន៍ និងសង្គមជាតិ។

លោកស្រីបន្ថែមថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺអាចធ្វើទៅបានតាមរយៈការឆ្លើយតបជាពហុវិស័យទាមទារឱ្យមានការចូលរួមរបស់អ្នកពាក់ព័ន្ធ រួមទាំងស្ត្រីខ្លួនឯង។

សម្រាប់យុទ្ធនាការ ១៦ថ្ងៃ គឺធ្វើឡើងតាមរយៈសកម្មភាពនៃការជួបជុំ ការដើរហែក្បួន ក្នុងក្រុងនាពេលនេះ ជាវិភាគទានមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្នុងគោលបំណង ជំរុញឱ្យមានសមភាព និងសមធម៌យេនឌ័រនៅក្នុងសង្គម និងធ្វើឱ្យប្រសើរឡើងនូវក្នុងទំនាក់ទំនងផ្នែកយេនឌ័រដើម្បីកាត់បន្ថយរាល់ទម្រង់អំពើហិង្សាលើស្ត្រី។

គោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍ណែនាំដើម្បីធានានូវសុវត្ថិភាព និងស្ថេរភាពជូនដល់ប្រជាពលរដ្ឋ ដែលក្នុងនោះអំពើហិង្សាលើស្ត្រីក៏ត្រូវបានដាក់ បញ្ចូលផងដែរ។ ដូច្នេះការផ្លាស់ប្ដូរ និងការប្រកាន់ភ្ជាប់នូវការប្រព្រឹត្តិ និងឥរិយាបថជាវិជ្ជមាន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ រវាងបុរស និងស្ត្រី៕