* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាកសិករខេត្តរតនគិរី កំពុងមមាញឹកប្រមូលផលដំឡូងមី តែតម្លៃទិញចូលរោងចក្រនៅឆ្នាំនេះ ថោកជាងឆ្នាំមុន

02-12-2025 14:39

(រតនគិរី)៖ ប្រជាកសិករនៅខេត្តរតនគិរី បានរួសរាន់ប្រមូលផលដំឡូងមីដើមដៃ ដឹកយកលក់នៅរោងចក្រ «ជា ទូចត្រេឌីង» នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ដែលពួកគាត់ថា នៅឆ្នាំ២០២៥ តម្លៃដំឡូងមី ដែលម្ចាស់រោងចក្រទិញ ថោកជាងឆ្នាំមុន។

លោក ថា សុវី តំណាងប្រជាពលរដ្ឋ កំពុងប្រមូលផលដំឡូងមី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅក្នុងចំការនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ថា ពួកគាត់ជាច្រើននាក់ មានទីលំនៅឃំសោមធំ ស្រុកអូរយ៉ាដាវ បានប្រវ៉ាស់ដៃគ្នាទាំងពេលដាំដុះ និងពេលប្រមូលផល។

កសិកររូបនេះ បានបន្តថា ថ្ងៃនេះពួកគាត់ មានទាំងជនជាតិភាគតិចចារ៉ាយផងនោះ បាននាំគ្នាប្រមូលផលលើផ្ទៃដីប្រមាណ១ហិកតារួចរាល់ និងបន្តទៅប្រមូលផលកន្លែងផ្សេង (វិលជុំម្នាក់ម្តង)។

លោកថា ពួកគាត់មានការព្រួយបារម្ភពីតម្លៃដំឡូងមីដែលម្ចាស់រោងចក្រ «ជា ទូចត្រេឌីង» ប្រមូលទិញមានតម្លៃថោកជាងឆ្នាំមុន គឺតម្លៃដំឡូងស្រស់លក់បាន ៣០០រៀល ក្នុង១គីឡូ ខណៈឆ្នាំមុនដើមដៃលក់បានតម្លៃ ៣៦០-៣៧០រៀល ក្នុង១គីឡូ ហើយម្ចាស់រោងចក្រកាត់២១% ដោយម្ចាស់រោងចក្រអះអាងថា ដំឡូងពួកគាត់មានលាយដី និងលាយឫសឈើជាដើម។

ទន្ទឹមនេះដែរ បងប្អូនប្រជាពលរដ្ឋសំណូមពរទៅអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជួយរកទីផ្សារឲ្យផង បើនៅធ្លាក់ថ្លៃបន្តទៀតខាតអស់ដើម អស់ចុងមិនដឹងរកលុយឯណាសងធនាគារ សងមីក្រូហិរញ្ញវត្ថុនោះទេ។

ដោយឡែកម្ចាស់សៃឡូ (កន្លែងទិញដំឡូងស្តុកទុក) នៅទីរួមស្រុកអូរយ៉ាដាវ ប្រាប់ឱ្យដឹងថា កន្លែងគាត់ទិញដំឡូងមីស្រស់ក្នុង១គីឡូ តម្លៃ៣០០រៀលហើយលក់ទៅរោងចក្រ «ជា ទូចត្រេឌីង» បាន៣១០រៀល កាត់២១% ដូចទិញចូលដែរ។ រីឯសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ប្រាប់ឱ្យដឹងថា មិនទាន់មានដំឡូងមីស្រស់ឆ្លងកាត់ទៅវៀតណាមនៅឡើយទេ គឺមិនទាន់មានទីផ្សារច្បាស់លាស់។

នៅព្រឹកថ្ងៃដដែលនេះ លោក សែម រឿន ប្រធានការិយាល័យក្សេតសាស្ត្រ នៃមន្ទីរកសិកម្មខេត្តរតនគិរី បានប្រាប់ថា ផ្ទៃដីដាំដុះដំឡូងមីមាន ១៩,៥៤២ហិកតា, ផ្ទៃដីអាចប្រមូលផលបានមាន ១៩,០៤២ហិកតា, ខូចខាតដោយសារទឹកជំនន់អស់ ៥០០ហិកតា។

ឆ្នាំ២០២៤ មាន១៨,៣០៨ហិកតា, បរិមាណផល ៣៩៧,៥៩៩តោន ហើយតម្លៃនៅដើមរដូវឆ្នាំ២០២៥ គឺ៣០០រៀល ក្នុង១គីឡូ ដឹកដល់រោងចក្រកាត់២០-២៥% អាស្រ័យលើគុណភាពខណៈតម្លៃកាលពីមុន (២០២៤) ដើមរដូវមានតម្លៃ៣៣៥រៀល ក្នុង១គីឡូ។ លោកបន្តថា ចំពោះតម្លៃដំឡូងមីក្រៀមមិនទាន់មានអ្នកប្រមូលទិញនៅឡើយទេ ហើយចំពោះទិន្នផលមិនទាន់អាចវាយតម្លៃបានដែរ៕