* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌូនេស៊ី សន្យាបន្តពង្រឹងការគាំទ្រលើវិស័យអប់រំនៅកម្ពុជា និងពង្រឹងទំនាក់ទំនងជាមួយសហគមន៍ឥស្លាមកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត

02-12-2025 15:07

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Anis Matta អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការឲ្យកាន់តែរឹងមាំ និងស៉ីជម្រៅ លើវិស័យអប់រំ ការងារមនុស្សធម៌ ទេសចរណ៍ វិនិយោគ និងវិស័យផ្សេងៗទៀត។

ជាកិច្ចចាប់ផ្តើមនៃជំនួប លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ព្រមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានរំលេចពីវឌ្ឍន៍ភាពសហគមន៍ឥស្លាមកម្ពុជា និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជូនដល់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នើសុំការសហការគាំទ្រពីអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក៏ដូចជារាជរដ្ឋាភិបាលឥណ្ឌូនេស៉ី បន្តជួយគាំទ្រសហគមន៍ឥស្លាមកម្ពុជាលើវិស័យអប់រំ ជាពិសេសការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត និងជួយពង្រឹងទំនាក់ទំនងរវាងឥណ្ឌូនេស៊ី ជាមួយសហគមន៍ឥស្លាមឲ្យកាន់តែរឹងមាំ ព្រមទាំងស្នើឲ្យជួយកៀរគរ អ្នកវិនិយោគឥណ្ឌូនេស៊ី មកធ្វើការវិនិយោគនៅកម្ពុជា។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលកន្លងមកតែងតែងគាំទ្រ និងយកចិត្តដាក់លើសហគមន៍ឥស្លាមកម្ពុជា និងអរគុណផងដែរ ដែលឥណ្ឌូនេស៊ី តែងតែគាំទ្រកម្ពុជា ជាសមាជិកសង្កេតការណ៍ នៅអង្គការសហប្រតិបត្តិការឥស្លាម (OIC)។

ជាការឆ្លើយតប លោក Anis Matta អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានសម្តែងសេចក្តីសោមមនស្សរីករាយជាខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ហើយបានជម្រាបថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា និងបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ជាពិសេសបានឃើញអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលដ៏ធំរបស់កម្ពុជា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះសហគមន៍ឥស្លាមកម្ពុជា និងផ្តល់ភាពងាយស្រួលជាច្រើន។

លោកបានបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នាពេលនេះ គឺមិនត្រឹមតែ បន្តពង្រឹងធ្វើកិច្ចសហការប្រតិបត្តិផ្នែកនយោបាយ និងសេដ្ឋកិច្ចនោះទេ គឺដើម្បីសិក្សាស្វែងយល់ពីសហគមន៍ឥស្លាមនៅកម្ពុជាបន្ថែមទៀត ក្នុងន័យពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ឥណ្ឌូណេស៉ីជាមួយសហគមន៍ឥស្លាមកម្ពុជាឲ្យកាន់តែរឹងមាំ និងស៉ីជម្រៅ ហើយក៏គ្រោងមានគម្រោងមួយចំនួន ក្នុងការធ្វើកិច្ចសហប្រតិការជាមួយសហគមន៍ឥស្លាមផងដែរ។

ក្នុងនាមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ីទទួលបន្ទុកកិច្ចការឥស្លាម លោក Anis Matta បានសន្យាថា នឹងចូលរួមជួយជំរុញឲ្យកម្ពុជា ក្លាយជាអ្នកសង្កេតការណ៍នៅអង្គការសហប្រតិបត្តិការឥស្លាម (OIC)៕