ដំណឹងមរណភាព! លោកគ្រូចិនសែ ហាក់ សេងលី បានទទួលមរណភាព ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ
02-12-2025 15:35
(ភ្នំពេញ)៖ លោកគ្រូ ចិនសែ ហាក់ សេងលី បានទទួលមរណភាព នៅក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
សពលោកគ្រូ ចិនសែ ហាក់ សេងលី ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅអាសយដ្ឋាន ផ្ទះលេខ៩១ ផ្លូវបេតុង៣៨០ បុរីវិមានថ្មី (រុងរឿង) ជិតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ និងសិស្សគុននៃសពលោកគ្រូ ចិនសែ ហាក់ សេងលី ជាការគោរពនូវកិច្ចដំណើរចុងក្រោយ៕
012784526 / 012385558/ 012708812/ 0962222954/077247878/0764992222







