ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក លាវ ស្រេង ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
02-12-2025 17:01
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោក កោ វណ្ឌី ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ចាម។
ដោយឡែក សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលត្រូវប្រកាសចូលកាន់តំណែង គឺលោក លាវ ស្រេង ជំនួសលោក សៀង សុខ ដែលត្រូវទៅកាន់ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
នៅក្នុងពិធីនេះ ក៏មានអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត រដ្ឋលេខាធិការក្រសួង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ៕



















