ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់តំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ
02-12-2025 17:48
(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក មីន មករាជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោក ឡុង កេភីរម្យ ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ធំ។
នៅក្នុងពិធីនេះ ក៏មានអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត រដ្ឋលេខាធិការក្រសួង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ៕








































