អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួបពិភាក្សាជាមួយអ្នកជំនាញលើការងារដាំដុះត្រសក់ផ្អែម ប៉េងប៉ោះឆែរី និងបន្លែសុវត្ថិភាព សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ

02-12-2025 21:47

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យលោក ហ៊ីម ស៊ីតូម៉ា និងក្រុមការងារនៃក្រុមហ៊ុន G.G.A Advisory Co., LTD ចូលជួបប្រជុំពិភាក្សាលើការងារដាំដុះត្រសក់ផ្អែម ប៉េងប៉ោះឆែរី និងបន្លែសុវត្ថិភាពផ្សេងទៀត សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការគាំទ្រផ្នែកឥណទានតាមអត្រាការប្រាក់សមរម្យ លើការដាំដុះដំណាំសក្តានុពលទំាងនេះ ដោយផ្អែកតាមយន្តការតភ្ជាប់ទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសដល់អ្នកដាំដុះ សំដៅបង្កើនផលិតកម្ម ក៏ដូចជាបង្កើតការងារ និងផលចំណូលដល់បងប្អូនប្រជាកសិករនៅទីជនបទផងដែរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥៕