ឧត្តមសេនីយ៍ទោ ប៉ុល រតនា និងស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ

02-12-2025 22:04

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំការងារស្រាវជ្រាវ ស៉ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។

កិច្ចប្រជុំនេះ ធ្វើឡើងដោយអនុវត្តតាមគោលការណ៍ដឹកនាំ ចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលការងារយុត្តិធម៌, ប្រធានកណ្តាលនគរបាលយុត្តិធម៌ និងប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

កិច្ចប្រជុំនេះ ការចូលរួមស្នងការរងទទួលជំនាញព្រហ្មទណ្ទ-គ្រឿងញៀន, ការិយាល័យជំនាញព្រហ្មទណ្ឌ, អធិការទាំង៨ ក្រុង-ស្រុក និងអធិការរងទទួលការងារជំនាញព្រហ្មទណ្ឌ៕