មន្ត្រីជំនាញកម្ពុជា ចូលរួមកម្មវិធីអាស៊ីប៊ែកឡាំង (AsiaBerlin Summit) នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់

02-12-2025 22:05

(ប៊ែកឡាំង-អាល្លឺម៉ង់)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានចូលរួមកម្មវិធីអាស៊ីប៊ែកឡាំងឆ្នាំ២០២៥ ក្រោមប្រធានបទ «ការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍» តបតាមការអញ្ជើញពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ (GIZ) ប្រចាំកម្ពុជា ចាប់ពីថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីនេះមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ស្ថាបនិកធុរកិច្ចថ្មី អ្នកវិនិយោគ និងអ្នកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសកលប្រហែល១៧០០នាក់ មកពី៦៣ប្រទេស នៅទូទាំងទ្វីបអឺរ៉ុប និងអាស៊ី។

លោកក៏ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សារៀបចំដោយក្រសួងបរិវត្តកម្មឌីជីថលនិងទំនើបកម្មរដ្ឋាភិបាលក្រោមប្រធានបទ «ការផ្តល់ជូនអាជីវកម្មបច្ចេកវិទ្យាអឺរ៉ុប៖ កំណើនឌីជីថលសម្រាប់អាស៊ី» ដើម្បីចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងឱកាសវិនិយោគអាស៊ី-អឺរ៉ុប និងកិច្ចពិភាក្សារៀបចំដោយ GIZ ក្រោមប្រធានបទ «សិក្ខាសាលាស្តីពីនវានុវត្តន៍ឌីជីថលបៃតង» ផងដែរ។

សមាសភាពគណៈប្រតិភូកម្ពុជា រួមមានតំណាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុនធុរកិច្ចថ្មីក្នុងវិស័យផ្សេងៗដូចជា Vp.Start (បច្ចេកវិទ្យាថាមពល), Pilltech (បច្ចេកវិទ្យាសុខាភិបាល), Bookmebus (បច្ចេកវិទ្យាដឹកជញ្ជូន) និង Konektagri (បច្ចេកវិទ្យាកសិកម្ម)។ ធុរកិច្ចថ្មីកម្ពុជាក៏មានឱកាសធ្វើបទបង្ហាញនិងតាំងពិពណ៌ពីសេវាកម្មនវានុវត្តន៍របស់ខ្លួននៅក្នុងកម្មវិធីផងដែរ។

ការចូលរួមកម្មវិធីនេះ ផ្តល់ឱ្យប្រតិភូកម្ពុជានូវ៖

- ការផ្សព្វផ្សាយពីសេវាកម្មនវានុវត្តរបស់ធុរកិច្ចថ្មីកម្ពុជាលើឆាកអន្តរជាតិ
- ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី និងអ្នកវិនិយោគ អាឡឺម៉ង់ និងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត
- ការស្វែងយល់ពីបទពិសោធន៍ថ្មីៗទាក់ទងគោលនយោបាយស្តីពីធុរកិច្ចថ្មី ការផ្តល់មូលនិធិ និងការជំរុញនវានុវត្តន៍ឱ