មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រគល់សម្ភារប្រើប្រាស់រដូវរងា ដល់កងអនុសេនាធំចល័តនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
03-12-2025 10:16
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចែកនូវសម្ភារៈដំណេក មានដូចជា ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ដល់នាយទាហាន នាយទាហានរង ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្របពេលក្នុងរដូវខែរងានេះ។
សកម្មភាពនេះស្តែងចេញឱ្យឃើញពីការគិតគូរនិងយកចិត្តទុកដាក់បំផុតរបស់ មេបញ្ជាការ ដល់ការរស់នៅហូបចុកប្រចាំថ្ងៃ និងដំណេក ចំពោះនាយទាហាន នាយទាហានរង ដែលមានភាពហត់នឿយ ក្រោយពេលបំពេញភារកិច្ចការងាររួច ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនៅពាក្យស្លោករបស់ខ្មែរយើង (មានន័យថាមេប្រៀបបានដូចជាឪពុក និងម្ដាយ)។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារថែមទៀតផង៕










