* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកស្រី យឿម ស្រីយ៉ា អតីតពលករមកពីថៃ ប្រាប់ពីបទពិសោធទទួលបានការងារធ្វើ តាមរយៈក្រសួងការងារ (Video inside)

03-12-2025 10:33

(ភ្នំពេញ)៖ អតីតពលករត្រឡប់មកពីថៃ អ្នកស្រី យឿម ស្រីយ៉ា បានចែករំលែកអំពីបទពិសោធដែលខ្លួនទទួលបានការងារធ្វើ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយអ្នកស្រីលើកឡើងថា ការងារនៅក្នុងស្រុកមិនខ្វះឡើយ។

អ្នកស្រី យឿម ស្រីយ៉ា បានប្រាប់នៅថ្ងៃទី២ ខែធ្នូនេះថា អ្នកស្រី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយ ធ្លាប់ទៅធ្វើការនៅប្រទេសថៃប្រមាណ ១២ឆ្នាំមកហើយ ដោយមួយឆ្នាំមកលេងផ្ទះម្ដង។ បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ, អ្នកស្រី បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅខែសីហា ឆ្នាំ២០២៥ ហើយបច្ចុប្បន្នស្រីកំពុងធ្វើការងារនៅក្នុងរោងចក្រមួយកន្លែង នៅខេត្តកំពង់ឆ្នាំង។

អ្នកស្រី បានទទួលការងារនេះ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកស្រី យឿម ស្រីយ៉ា ប្រាប់បែបនេះថា «ដំបូងខ្ញុំទាក់ទងទៅ ១២៩៧ ហើយមានបងខាងក្រសួងការងារ ទាក់ទងមកប្រាប់ថា រោងចក្រនេះ មានគេកំពុងតែរើស គាត់នាំចូល គាត់ឱ្យខ្ញុំមកជួបនៅភ្នំពេញ ហើយគាត់ដឹកពីភ្នំពេញ មកសម្ភាសន៍ការងារ រួចគាត់ជួយរកបន្ទប់ជួល»។

អ្នកស្រីបានលើកឡើងអំពីអត្ថប្រយោជន៍ដែលធ្វើការនៅក្នុងស្រុក ដែលមានដូចជាមានបណ្ណ ប.ស.ស. ដែលអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មិនបាច់ធ្វើដំណើរទៅឆ្ងាយពីប្រទេសកំណើត មិនចាំបាច់ធ្វើប៉ាស្ព័រ មិនចាំបាច់ធ្វើបណ្ណអនុញ្ញាតការងារ និងមានសុវត្ថិភាព ជាដើម។

ជាមួយគ្នានេះ អ្នកស្រី យឿម ស្រីយ៉ា ក៏បានអំពាវនាវដល់បងប្អូនពលករផ្សេងទៀត សូមស្វែងរកការងារនៅក្នុងស្រុក ខណៈមានការងារជាច្រើនកំពុងរង់ចាំ។ អ្នកស្រី និយាយបែបនេះថា «ខ្ញុំចង់ប្រាប់ឱ្យបងប្អូនពលករយើងដែលនៅស្រុកគេ ចង់ឱ្យគាត់ត្រឡប់មកស្រុកយើងវិញ ពីដើមមកខ្ញុំក៏ធ្លាប់គិតដែរថា ស្រុកយើងអត់មានការងារ តែតាមពិតការងារច្រើនណាស់បង ប្រាក់ខែមិនតិចប៉ុន្មានដែរ មួយខែ ៣០០ដុល្លារ បើគុណជាលុយបាតទៅប្រហែលជា ១២ ០០០ ដែរ អញ្ចឹងវាអត់ខុសគ្នាប៉ុន្មានទេ»។

សូមជម្រាបថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ ដោយឡែក បងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមសិប្បកម្ម ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៦ ៨៩១កន្លែងទៀត នៅទូទាំងរាជធានី-ខេត្តទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ដើម្បីទទួលបានឱកាសការងារទាំងជាង ៨ម៉ឺនកន្លែងនោះ បងប្អូនអតីតពលករ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លេខនេះ បងប្អូនក៏អាចសាកសួរព័ត៌មានអំពីចុះឈ្មោះ ចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈល្អៗ ផងដែរ៕