ក្រុមការងារអាហារូបករណ៍ អ.ម.ត ជួបសំណេះសំណាល និងតម្រង់ទិសចូល សិក្សាសម្រាប់និស្សិតអាហារូបករណ៍

03-12-2025 12:05

(ភ្នំពេញ)៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមការងារអាហារូបករណ៍ អ.ម.ត បានជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសចូលសិក្សា​សម្រាប់និស្សិត​អាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាម​រយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា២០២៥-២០២៦។

ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)៕