* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រះសីហនុ៖ អ្នកគ្រប់គ្រងទីលានចាក់សំរាម ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ប្រើប្រាស់ទីលានទុកដាក់សំរាមឲ្យអស់លទ្ធភាព ព្រោះសំរាមមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

03-12-2025 13:20

(ព្រះសីហនុ)៖ លោក​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំនាយកគ្រប់គ្រងទីលានចាក់សំរាម ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាប្រើប្រាស់ទីលានទុកដាក់សំរាមឲ្យអស់លទ្ធភាព ក្នុងការទុកដាក់សំរាម ព្រោះសំរាមដឹកចូលទីលានពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង។

លោកថា «ប្រសិនបើយើងមិនបានត្រៀមទុកជាមុននោះទេ បរិមាណសំរាមដឹកជញ្ជូនចូលទីលានកាន់តែមានចំនួនច្រើន ចាំបាច់យើងត្រូវប្រើប្រាស់ទីលាននេះទៅតាមបទដ្ឋាន បច្ចេកទេសក្នុងការទុកដាក់សំរាមសម្រាប់ ប្រើប្រាស់ឲ្យបានច្រើនឆ្នាំបន្ថែមទៀត មុននឹងយើងរៀបចំសាងសង់ទីលានថ្មីបាន»។

អភិបាលខេត្ត បានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញដឹកនាំ អភិបាលរងខេត្ត អភិបាលក្រុងកំពង់សោម ក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្តុកសំរាម និងទីលានទុកដាក់សំរាម ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

គូសបញ្ជាក់ថា ទីលានចាក់សំរាម «អូរតាសេក» មានផ្ទៃដីជាង ៦៨ហិកតា ក្នុងដំណាក់កាលទី១ ធ្វើក្នុងបរិវេណ១៧ហិកតា ដោយឡែកក្នុងចំណោម ១៧ហិកតា មានសែលចំនួន៤ ហើយសែលនីមួយៗមានទំហំជាង១០០ម៉ែត្រ បួនជ្រុង ស្មើនឹង៧ហិកតា និងមានផ្ទៃដីគាំទ្រមានដូចជារបង តូបយាម រោងជាង ជញ្ជីង ឃ្លាំងញែកសំរាមជាដើម៕