* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធររាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំមូស នៅតាមសង្កាត់-ភូមិ និងសាលារៀនទូទាំងរាជធានី ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម

03-12-2025 13:16

(ភ្នំពេញ)៖ អនុវត្តជាប្រចាំ ដោយអភិបាលរាជធានី ណែនាំដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូស របស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៅតាមខណ្ឌ សហការជាមួយកម្លាំងអាជ្ញាធរខណ្ឌ បានចុះបាញ់ថ្នាំមូស នៅតាមសង្កាត់ តាមភូមិនានា និងតាមសាលារៀន ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ទូទាំងរាជធានី ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ដោយមានការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលភ្នំពេញ បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋានភូមិ សង្កាត់ក្នុងខណ្ឌទាំង១៤ និងនៅតាមសាលារៀន។ លោកប្រធានបន្តថា សកម្មភាពនេះ បានធ្វើឡើងជាប់ជាប្រចាំតាំងពីដើមខែមករា ឆ្នាំ២០២៥មក ហើយគ្រោងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៥នេះ។

ការយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង ចំពោះសុខមាលភាពប្រជាពលរដ្ឋនេះ បានធ្វើឱ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សម្តែងនូវទឹកចិត្តសប្បាយរីករាយ យ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំងអស់ ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌនានា ក្នុងរាជធានីភ្នំពេញ៕