ព្រះមេគណខេត្តកំពង់ឆ្នាំង កំពុងសម្រាកព្យាបាលព្រះរោគ នៅមន្ទីពេទ្យកាល់ម៉ែត

03-12-2025 14:12

(ភ្នំពេញ)៖ តំណាងព្រះសិរីកោសល សុំ សុខា ព្រះប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ (ព.ស.ក.), លោក អ៉ិត ប្រាំង អនុប្រធាន និងជាអគ្គលេខាធិការ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានអញ្ជើញដឹកនាំគណៈកម្មាធិកានាយក ព.ស.ក. រួមមានលោក ឈួរ សុបញ្ញា សមាជិកគណពកម្មាធិការនាយក ព.ស.ក. លោកស្រី គៀត សូហ្វីយ៉ា អគ្គហេរញ្ញិករង ព.ស.ក. លោក ប៊ុន ឃាង សមាជិក ព.ស.ក. និងសហការីដទៃទៀត អញ្ជើញទៅក្រាបថ្វាយបង្គំ សួរសុខទុក្ខ ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលព្រះរោគ នៅមន្ទីពេទ្យកាល់ម៉ែត។

ក្នុងសកម្មភាព នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ តំណាងព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បាននាំយកនូវបច្ច័យ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ មួយចំនួន ប្រគេនព្រះអង្គសម្រាប់បច្ច័យបួន ក្នុងកំឡុងពេលព្យាបាលព្រះរោគាពាធ និងប្រគេនព្រះពរព្រះអង្គ មានព្រះសុខភាពប្រសើឡើងវិញឆាប់ៗនេះកុំបីខាន៕