អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលនៅរាជវាំង នៃអតីតក្រុងអង្គរធំ

03-12-2025 15:00

(សៀមរាប)៖ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលមួយចំនួន នៅខ្លោងទ្វារខាងត្បូង ខាងជើង និងការកំណាយស្រាវជ្រាវ ក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានីក្រុងអង្គរធំ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕