គណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ទទួលបញ្ចប់១០០% ផ្លូវថែទាំលក្ខណៈប្រចាំកៅស៊ូ ២ជាន់ និងល្បាយគ្រួសក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
03-12-2025 16:31
(កំពង់ចាម)៖ គណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែរទាំប្រចាំកៅស៊ូ និងល្បាយក្រួសក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ការចុះត្រួតពិនិត្រនេះរៀបចំឡេីង ក្រោមការចូលរួមពីលោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងភូមិសាស្រ្ដខេត្តកំពង់ចាមនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ។
លោកស្រី ឯក គន្ធវារី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារ នៃមន្ទីរ អភិវឌ្ឍ ន៍ជន បទខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់អនុវត្តន៍ លេីការងារថែរទាំជាប្រចាំលេីផ្លូវប្រភេទកៅស៊ូ និងល្បាយក្រួស ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ប្រយោជន៍ធានាដល់ការប្រើប្រាស់បានយូអង្វែង។
ការលើកឡើងរបស់លោកស្រី ឯក គន្ធវារី ធ្វើឡើងនៅក្នុងឱកាសលោកស្រីអញ្ជើញ ដឹកនាំគណៈកម្មការ
អន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារការងារថែទាំប្រចាំកៅស៊ូ និងល្បាយក្រួសក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៥នេះ ។
ដោយក្នុងនោះមានផ្លូវសរុបចំនួន១០ខ្សែ ក្នុងនោះផ្លូវកៅស៊ូ (DBST)ប្រវែង៤៧គីឡូ ម៉ែត្រ និងផ្លូវល្បាយក្រួស មានប្រវែង៣៨.៦០គីឡូ ម៉ែត្រ ដែលស្ថិតក្នុងស្រុកចំការលេី ស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ ស្រុកកងមាស និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្រោយពីបានពិនិត្យយ៉ាងហ្មត់ចត់ លើគ្រប់ផ្នែកនៃផ្លូវ លោកស្រី ឯក គន្ធវារី បានបង្ហាញក្តីរីករាយ និងបានគូសបញ្ជាក់ថា ការងារថែរទាំនេះ ពិតជាបានជួយឲ្យគុណភាពផ្លូវជនបទាំងអស់ អាចសម្រួលដល់ការធ្វេីដំណេីរ និងជួយដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ឱ្យកាន់តែស្រួលជាងមុន ទាំងអស់បានឆ្លុះបញ្ចាំងពី ការទទួលខុសត្រូវខ្ពស់របស់អង្គភាពអនុវត្តគម្រោងជួសជុលថែរទាំ ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមជាសេនាធិការបស់ក្រសួង។
លោកស្រី និងគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការងារនេះទាំងស្រុង ដោយចាត់ទុកថា បានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារដែលក្រសួងកំណត់។
លោកស្រី ឯក គន្ធវារី ក៏បានលើកឡើងដែរថា «ការកសាងផ្លូវគឺជាផែនការអតិភាពមួយយ៉ាងសំខាន់ ដើម្បីបម្រេីផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ក្នុងការងារធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំ ទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ ដូច្នេះដើម្បីធានាឳ្យការប្រើប្រាសបានយូអង្វែង សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ ឃុំ ចូលរួមថែរក្សាទាំងអស់គ្នា»៕














