កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែធ្នូ៖ បង្ក្រាប៨ករណី ឃាត់ខ្លួន២១នាក់
03-12-2025 16:52
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៨ករណី ឃាត់ខ្លួនជនសង្ស័យ២១នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន១៦នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩៨៥៨ករណី ឃាត់ខ្លួន២៥៥៤៧នាក់ (ស្រី១៩១៧នាក់)៕




