គិតត្រឹមខែតុលា ឆ្នាំ២០២៥ ជនមានពិការភាពចំនួន៥៩,៦៥៤នាក់ បានទទួលប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ
03-12-2025 17:06
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឲ្យដឹងថា ជនមានពិការភាពចំនួន៥៩,៦៥៤នាក់ បានទទួលប្រាក់ឧបត្ថម្ភក្រោម កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គិតត្រឹមខែតុលា ឆ្នាំ២០២៥។
ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ត្រូវបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ដោយគិតត្រឹមខែតុលា ឆ្នាំ២០២៥ កម្មវិធីនេះបាន៖
* ផ្ដល់អត្ថប្រយោជន៍ ដល់ជនមានពិការភាពមកពីគ្រួសារ មានបណ្ណសមធម៌ ចំនួន ៥៩,៦៥៤នាក់
* ចំណាយថវិកាសរុប ១៩,០៧៥,៨៤០,០០០ រៀល ឬស្មើនឹង ៤.៧៧លានដុល្លារអាម៉េរិក។
យន្តការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន កំពុងដើរតួនាទីសំខាន់ ក្នុងការកំណត់អត្តសញ្ញាណជនមានពិការភាព ដើម្បីធានាថាពួកគេ អាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមកិច្ចផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព៕




