* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋ២ភូមិ ក្នុងសង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីកបណ្តាញចែកចាយ (Video inside)

04-12-2025 09:27

(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅភូមិចុងថ្នល់ និងភូមិបឹងខ្នំ សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រមាណជិត៤០០ខ្នងផ្ទះ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នា បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីកបណ្តាញចែកចាយទៅដល់តំបន់នោះ។

ថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត ជូនប្រជាពលរដ្ឋរស់នៅភូមិចុងថ្នល់ និងភូមិខ្នំ សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងពីផែនការនៃការពង្រីកបណ្តាញចែកចាយទឹកស្អាត នៅក្នុងសង្កាត់ពង្សាំង ដោយក្នុងឆ្នាំ២០២៥នេះ នឹងចែកឱ្យបានចំនួន៤ភូមិ រួមមានភូមិចំបក់ធំ ភូមិបឹងគល់ ភូមិចុងថ្នល់ និងភូមិបឹងខ្នំ ក្នុងចំណោមភូមិទាំង២៤ ក្នុងសង្កាត់ពង្សាំង ហើយនឹងពង្រីកតាមភូមិនានាបន្ថែមទៀត នៅឆ្នាំ២០២៦។

លោកបានឱ្យដឹងថា ប្រភពទឹកដែលបានផ្គត់ផ្គង់ចូលភូមិទាំង២នេះ គឺបានមកពីរោងចក្រផលិតទឹកស្អាតបាក់ខែង ខណៈគុណភាពទឹកដែលផ្គត់ផ្គង់ពីរដ្ឋាករទឹក ជាទឹកស្អាតគ្មានមេរោគ និងអាចទទួលទានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។

លោក ឈួន ឆាំ ចៅសង្កាត់ពង្សាំង បានឱ្យដឹងថា ក្នុងសង្កាត់នេះ មានភូមិសរុបចំនូន២៤ ហើយភូមិ ចុងថ្នល់ និងភូមិបឹងខ្នំ ភូមិដំបូងគេដែលទទួលបានទឹកស្អាតប្រើប្រាស់ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ក្នុងនោះភូមិចុងថ្នល់មានប្រជាពលរដ្ឋ១៧៦ខ្នងផ្ទះ និងភូមិបឹងខ្នំ មានប្រជាពលរដ្ឋ ចំនួន២១៦ខ្នងផ្ទះ។

លោករីករាយ ដែលប្រជាពលរដ្ឋក្នុងសង្កាត់ពង្សាំង ទទួលបានទឹកស្អាតប្រើប្រាស់ពីរដ្ឋាករទឹក ខណៈដែលកន្លងមកប្រជាពលរដ្ឋក្នុងភូមិនេះប្រើប្រាស់តែទឹកអណ្តូង និងបានចំណាយថវិកាយ៉ាងច្រើន ដើម្បីទិញទឹកដែលដឹកលក់តាមឡាន។ លោកសំណូមពរដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីកការផ្តត់ផ្គង់ទឹកឱ្យបានគ្រប់ភូមិទាំងអ ស់ក្នុងសង្កាត់នេះ នៅឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋចូលរួមបានសម្ដែង នូវសេចក្ដីត្រេកអរដែលទទួលបានទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាយូរឆ្នាំមកហើយពួកគាត់មិនដែលមានទឹកស្អាតប្រើប្រាស់ឡើយ ដោយប្រើប្រាស់តែទឹកអណ្តូង ទឹកបឹង ទឹកភ្លៀង និងទឹកទិញតាមរថយន្តឯកជន ក្នុងតម្លៃថ្លៃ គឺ៤៥០០០រៀល/រថយន្ត ស្មើនឹងបរិមាណទឹក ១ ម៉ែត្រគូប ដែលមិនមានអនាម័យសម្រាប់ការប្រើប្រាស់ឡើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្ត ក្នុងការដាក់បំពង់ចែកចាយទឹក និង តបណ្តាញទឹកស្អាត ចូលដល់ភូមិរបស់ពួកគាត់ ។

បើតាម លោក ឡុង ណារ៉ូ គិតមកទល់ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្គត់ផ្គង់ទឹកស្អាតបាន៩០០ភូមិ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅសល់ប្រមាណ១១២ភូមិទៀត ដែលមិនទាន់ពង្រីកបណ្តាញចែកចាយទឹកស្អាតទៅដល់ ។ ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងប្រឹងប្រែងពង្រីកការចែកចាយឱ្យគ្រប់១០១២ភូមិ ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ២០២៧៕