* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកឧកញ៉ា លី ឃុនថៃ ផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិន និងអាស៊ាន ឲ្យមកឈ្វេងយល់ពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា

04-12-2025 10:15

(ណាងនីង)៖ ក្នុងឱកាសអញ្ជើញចូលរួមពិព័រណ៍ CHINA (GUANGXI)-ASEAN INTERNATIONAL BUILDING PRODUCTS AND MACHINERY EXPO ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ហៅកាត់ថា CCIA បានផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន និងអាស៊ាន ឲ្យមកសិក្សាឈ្វេងយល់ពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។

ពិព័រណ៍ដ៏ធំខាងលើ បានប្រមូលផ្តុំក្រុមហ៊ុនផលិតផលសំណង់ គ្រឿងចក្រ និងបច្ចេកវិទ្យាជាច្រើនក្រុមហ៊ុនមកពីបណ្ដាប្រទេសនៅតំបន់អាស៊ាន និងបណ្ដាក្រុមហ៊ុនធំៗ នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដាក់តាំងបង្ហាញផលិតផល និងស្វែងរកកិច្ចសហប្រតិបត្តិការ។

ក្នុងឱកាសនៃការចូលរួមនេះ អ្នកឧកញ៉ា លី ឃុនថៃ បានឆ្លៀតឱកាស ដើម្បីផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន និងអាស៊ាន ឲ្យមកសិក្សាស្វែងយល់ពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ ការអញ្ជើញចូលរួមរបស់អ្នកឧកញ៉ា គឺដើម្បីលើកកម្ពស់ ឱកាសវិនិយោគរបស់កម្ពុជា ក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មពាក់ព័ន្ធ ដែលកំពុងមានការរីកចម្រើនខ្លាំង។

អ្នកឧកញ៉ាបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (កម្ពុជា-ចិន) និងកិច្ចព្រមព្រៀង RCEP ដែលអាចផ្តល់ទីផ្សារដ៏ទូលាយ និងលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគ៕