* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតជប៉ុន ប្រចាំកម្ពុជា រៀបចំពិធីភ្លក្សស្រាសាកេជប៉ុន របស់ខេត្តហ្គិហ្វឹ ឆ្នាំ២០២៥

04-12-2025 10:45

(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ​ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធី «ភ្លក្សស្រាសារកេជប៉ុន របស់ខេត្តហ្វិហ្វឹ ឆ្នាំ២០២៥»។ ពិធីនេះធ្វើឡើងក្រោមកិច្ចសហការជាមួយសមាគមសហករណ៍ផលិតស្រាសាកេតាមិជិ នៃខេត្តហ្គិហ្វឹ ប្រទេសជប៉ុន។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ណាកាស៊ីម៉ា ដៃហ្សូ នាយកប្រតិបត្តិនៃសមាគមសហករណ៍ផលិតស្រាសាកេតាមិជិ ខេត្តហ្វិហ្វឹ, លោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

ខេត្តហ្គិហ្វឹស្ថិតនៅចំកណ្តាលនៃប្រទេសជប៉ុន ត្រូវបានគេស្គាល់ជាខេត្តមានប្រពៃណីធ្វើការផលិតស្រាសាកេជាយូរណាស់មកហើយ។ ដោយមានប្រភពទឹកដ៏បរិសុទ្ធ និងសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់ដែលបានបន្សល់ទុកជាច្រើនជំនាន់ ខេត្តនេះបានផលិតនូវស្រាសាកេប្រណិតដ៏សម្បូរបែបដែលទទួលបានការ វាយតម្លៃខ្ពស់ទាំងក្នុង និងក្រៅប្រទេស។

ព្រឹត្តិការណ៍នេះនឹងបង្ហាញពីជម្រើសនៃស្រាសាកេល្អៗពីរោងចក្រល្បីៗនៅក្នុងខេត្តហ្វិហ្វឹ នេះគឺជាឱកាសមួយសម្រាប់អ្នកជំនាញផ្នែកម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា អាចស្វែងយល់ពីភាពស៊ីជម្រៅនៃរសជាតិ ក្លិន និងសិល្បៈដែលកំណត់អត្តសញ្ញាណជប៉ុនពិតប្រាកដ ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅរវាងប្រទេសជប៉ុន និងកម្ពុជា៕