* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បង្គាប់ឱ្យឃុំខ្លួនជន​នេសាទ​ល្មើសច្បាប់ ដោយប្រើឧបករណ៍ឆក់

04-12-2025 12:38

(ស្ទឹងត្រែង)៖ លោក ម៉ុត វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឱ្យឃុំខ្លួនលោក រ៉ង រី បន្ទាប់ពីបានធ្វើសកម្មភាពនេសាទ​ល្មើស​​ច្បាប់ ដោយប្រើឧបករណ៍ឆក់។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥​នេះ លោក ម៉ុត វីរៈ បានបញ្ជាក់ថា លោក រ៉ង រី ត្រូវបានដាក់ឱ្យស្ថិតនៅ​ក្រោម​​ការពិនិត្យ​ពីបទនេសាទដោយប្រើឧបករណ៍ឆក់ តាមបញ្ញត្តិ​មាត្រ​៩៧ កថាខណ្ឌទី១ ចំណុចទី៤ នៃច្បាប់ស្តីពីជលផល។

សូមបញ្ជាក់ថា កាលពីម៉ោង១១៖៣០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឆ្មាំ​ទន្លេ​​អភិរក្ស​សត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម សហការជាមួយ​គណៈ​កម្ម​ការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ រួមគ្នា​បង្ក្រាប​បានបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់មួយករណី នៅ​ចំណុច​ក្បាលកោះជ្រៃ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់កើតហេតុនោះ ឆ្មាំទន្លេពេលកំពុង​ល្បាត​លើផ្ទៃទន្លេ បានប្រទះឃើញសកម្មភាពនេសាទល្មើសច្បាប់​ដោយ​ប្រើ​ឧបករណ៍ឆក់ ហើយបានបើកកាណូតប្រដេញតាមចាប់តែម្តង។

ក្រោយពីការដេញប្រផាប់ចាប់ប្រភីង ក្រុមឆ្មាំទន្លេចាប់ជនសង្ស័យបានចំនួនម្នាក់ ខណៈម្នាក់ទៀត រត់គេចខ្លួនរួច។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រ៉ង រី ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ។
វត្ថុតាងនៃបទល្មើសដែលដកហូតបានរួមមាន៖ ទូកស្មាច់មួយគ្រឿង, ម៉ាស៊ីន ម៉ាកហ៊ីណូតា កម្លាំង ៧សេះ មួយគ្រឿង, ក្បាលឆក់ (អ័ងវ៉ាទ័រ) មួយគ្រឿង, ខ្សែកាប ៥ម៉ែត្រ, ខ្សែភ្លើង ៥ម៉ែត្រ ន៨ងថ្នងដងត្រីមួយ។

សូមបញ្ជាក់ថា បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់​បង្កផល​ប៉ះ​ពាល់ខ្លាំងដល់ជីវៈចម្រុះក្នុងទន្លេ ជាពិសេសសត្វផ្សោត ដែលជារតន​សម្បត្តិ​ដ៏កម្រនៅកម្ពុជា។ រដ្ឋបាលជលផល បានដាក់ចេញវិធានការ​បង្ក្រាប​បទល្មើសនេសាទយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារជីវិ​ត​សត្វ​ផ្សោត និងជីវៈចម្រុះក្នុងទន្លេ៕