* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួយសង្គ្រោះកុមារីអាយុ៦ឆ្នាំម្នាក់ ដែលមានបញ្ហាក្រញង់ជើងដោយសារពស់ចឹក នៅខេត្តក្រចេះ

04-12-2025 13:16

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការយកចិត្តទុកដាក់ពីលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ បានសម្របសម្រួលផ្តល់ជូននូវការវះកាត់ ជូនកុមារីមកពីគ្រួសារក្រីក្រម្នាក់ ដែលមានបញ្ហាក្រញង់ជើងដោយសារពស់ចឹកកាលពី៣ឆ្នាំមុន នៅខេត្តក្រចេះ។

កុមាររីខាងលើឈ្មោះ ឌីម នីតា មកពីគ្រួសារទីទ័លក្រ ក្នុងភូមិកោះខ្ញែរ ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានឪពុកឈ្មោះ ហង សុខឌឿន មុខរបរជាកម្មករសំណង់ និងម្ដាយឈ្មោះ ហុន ផល្លា មុខរបរមេផ្ទះ។

កុមារី ឌីម នីតា បានទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារជាតិ ដោយមានការយកចិត្តទុកដាក់ពីលោក ញ៉ិប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ, លោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំក្រុមគ្រូពេទ្យឯកទេស ដែលមានលោកវេជ្ជបណ្ឌិតឯកទេស ជឺ ហរ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមន្ទីរពេទ្យកុមារជាតិ និងសហការីធ្វើការវះកាត់ជូន ដោយផ្ទាល់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលជោគជ័យ គួរជាទីគាប់ចិត្ត។

ជាមួយគ្នានេះ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារកុមារីកំសត់ផងដែរ។

ម្តាយ ឪពុក កុមារីកំសត់បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានផ្តល់នូវការពិនិត្យ ព្យាបាល វះកាត់ និងថែទាំដល់កូនស្រីរបស់គាត់ដោយមិនគិតថ្លៃ និងប្រកបដោយទឹកចិត្តសប្បុរសក្រៃលែង ដែលនេះគឺជាការផ្តល់ជូននូវអាយុជីវិតថ្មី ក្តីសង្ឃឹមថ្មី និងអនាគតថ្មី សម្រាប់កូនស្រីរបស់គាត់ គឺ ធីម នីតា៕