* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ផ្សារផលិតផលខ្មែរខេត្តព្រៃវែង បើកលក់រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីពង្រឹងដល់ការគាំទ្រផលិតផលខ្មែរក្នុងស្រុក

04-12-2025 13:22

(ព្រៃវែង)៖ ជារៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ផ្សារផលិតផលខ្មែរ ខេត្តព្រៃវែង ដំណើរការបើកលក់ ដែលមានទីតាំងខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្កើន និងពង្រឹងឱកាសទីផ្សារ ព្រមទាំងលើកស្ទួយផលិតផលកសិកម្ម បន្លែផ្លែឈើ ដែលប្រជាពលរដ្ឋផលិតបានដោយខ្លួនឯងនៅតាមបណ្តាក្រុង ស្រុកនៃខេត្តព្រៃវែង។

​ផ្សារផលិតផលខ្មែរ រៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ក៏ដូចជាបានការចង្អុលបង្ហាញណែនាំអំពីថ្នាក់ដឹកនាំខេត្ត ក្នុងគោលបំណងគាំទ្រដល់កសិករ សិប្បករ និងផលិតករក្នុងស្រុក ឱ្យមានលទ្ធភាពចែកចាយផលិតផលរបស់ខ្លួនដោយផ្ទាល់ដល់សាធារណជន ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល។

លោកស្រី ម៉ុង ករុណា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានឱ្យដឹងថា បន្លែផ្លែឈើក៏ដូចជាត្រីសាច់ទាំងអស់នេះ បានយកមកពីបណ្ដាលក្រុង ស្រុក មួយចំនួននៅក្នុងខេត្តព្រៃវែង ដែលពួកគាត់បានផលិត និងកែច្នៃដោយខ្លួនឯង ជាពិសេសបន្លែ គឺយកមកពីខាងកោះពាមរាំង នៃស្រុកពាមជរ ខេត្តព្រៃវែង ដែលនៅទីនោះ គឺជាប្រភេទដីសម្បូរដោយជីជាតិប្រជាពលរដ្ឋតែងតែដាំបន្លែគ្រប់ៗគ្នា ហើយក៏បានប្រមូលកន្លែពីកន្លែងនោះយកមកលក់នៅក្នុងផ្សារផលិតផលខ្មែរនេះ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋឱ្យបានទទួលស្គាល់នូវគុណភាពនៃបន្លែ ដែលប្រជាពលរដ្ឋផលិតបាននៅក្នុងស្រុកផងដែរ។

​លោកស្រីក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ និងទិញនូវផលិតផលខ្មែរយើង ព្រោះថាការទិញផលិតផលខ្មែរ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន បង្កើនការផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើទំនិញបរទេស និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕