* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ស្វាយចន្ទីកម្ពុជា បាននិងកំពុងពង្រីកវត្តមាននៅក្នុងទីផ្សារជប៉ុន ដោយដាក់ក្នុងម៉ាតដ៏ល្បីរបស់ជប៉ុនប្រមាណ១៦០០០ទីតាំង នៅទូទាំងប្រទេសជប៉ុន (Video inside)

04-12-2025 13:54

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បច្ចុប្បន្ននេះក្រុមការងារជំរុញពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនចំនួន២ ដើម្បីជំរុញដាក់លក់ផលិតផលស្វាយចន្ទីកម្ពុជានៅក្នុងទីផ្សារជប៉ុន ដោយបច្ចុប្បន្ននេះ បានដាក់លក់នៅក្នុងផ្សារ Family Mart ដ៏ល្បីរបស់ជប៉ុន ចំនួន ១៦,៣២០ ទីតាំងទូទាំងប្រទេសជប៉ុន។

លោកស្រី លើកឡើងបែបនេះ ធ្វើឡើងក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់។

ថ្លែងក្នុងឱកាសបើកពិព័រណ៍នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា តាមរយៈក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្រោមឆ័ត្ររបស់ក្រសួងក្នុងការជំរុញការនាំចេញ សម្រេចបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការសម្របសម្រួលក្រុមហ៊ុនឯកជនកម្ពុជានិងដៃគូ នៅក្រៅប្រទេស ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចំណីអាហារធំជាងគេ លំដាប់ពិភពលោក Anuga នៅប្រទេសអាល្លឺម៉ង់ និងជាក់ស្តែងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន Mirarth Holding Inc. និង ក្រុមហ៊ុនជាដៃគូ នៅប្រទេសជប៉ុន ដែលបានផ្តល់ឱកាសឱ្យស្វាយចន្ទីកម្ពុជាអាច ចរាចរដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បីរបស់ជប៉ុន ចំនួន ១៦,៣២០ ទីតាំង ទូទាំងប្រទេសជប៉ុន។

ជាមួយគ្នានេះ លោកលើកទឹកចិត្តឱ្យក្រសួងពាណិជ្ជកម្មបន្ត យន្តការនេះឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីបន្តជំរុញការនាំចេញរបស់កម្ពុជា និងបង្កើនវត្តមានផលិតផលរបស់យើងនៅលើទីផ្សារតំបន់ និងអន្តរជាតិ៕